ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ ដឹក​គ្នា​ទៅ​ហូប​ការ​គេ ត្រូវ​រថយន្ត​លាយ​បេតុង​បុក​តាម​ផ្លូវ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់ ប្ដី​របួសធ្ងន់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ដឹក​គ្នា​ទៅ​ហូប​ការ​គេ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ រួច​កិន​ស្ត្រី​ជា​ប្រពន្ធ​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​ប្ដី…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ដឹក​គ្នា​ទៅ​ហូប​ការ​គេ​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​លាយ​បេតុង​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ រួច​កិន​ស្ត្រី​ជា​ប្រពន្ធ​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​ប្ដី និង​ម៉ូតូ​ត្រូវ​រថយន្ត​អូស​ជាង​៤០​ម៉ែត្រ រង​របួស​ធ្ងន់ធ្ងរ​បំផុត ។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ជិត​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ប្រពន្ធ ដែល​ស្លាប់​ឈ្មោះ តំ ស្រី​តែម អាយុ​ជាង​ជិត​៣០​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ យ៉ាក​ជី​ង កំ​បូល មានស្រុក​កំណើត​នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​បុរស​ជា​ប្ដី​ដែល​រង​របួសធ្ងន់​ឈ្មោះ សំ សុខ​ម៉ៃ អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ កាត់ដេរ យ៉ាក​ជី​ង កំ​បូល​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ពួក​គាត់​ទាំង​២​នា​ន់​នេះ​មានកូន​២​នាក់ ក្នុង​បន្ទុកគ្រួសារ ។

មិត្តភក្ដិ​ជន​រង​គ្រោះ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ ប្ដី​ប្រពន្ធ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CE-1035 ឌុ​ប​គ្នា​ចេញពី​ខេត្តកំពង់ឆ្នាំង ទៅ​ហូប​ការ​គេ ដោយ​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​-​ឈ្នះ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​លាយ​បេតុង ១​គ្រឿង ម៉ាក HOWO ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 5A-0890 បើកបរ​ស្របគ្នា ទៅ​ដល់​បុក​ពីក្រោយ​ទាំង​កំរោល ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ធ្លាក់​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ត្រូវ​រថយន្ត​កិន​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែកឯ​បុរស​ជា​ប្ដី​បាន​គាប​ជាប់​ជាមួយ​ម៉ូតូ​ត្រូវ​រថយន្ត​អូស​ជាង​៤០​ម៉ែត្រ រង​របួស​ខ្ទេច​ជើង​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​ឈប់​ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ដោយ​សុវត្ថិភាព ហើយ​ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្ដី​ដែល​រង​របួស ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ បន្ទាប់​មក​ទៀត នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​វាស់វែង រួច​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ