ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជា «ក្តៅ» ​ការបោសសម្អាតបទល្មើសនេសាទនៅបឹងទន្លេសាបដោយគ្មានការលើកលែង

3 ម៉ោង មុន

ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​សម្បត្តិ​មច្ឆា​ជាតិ ឧត្ដមសេនីយ៍ទោ សេង ធា​រិ​ន នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ដាក់​បទបញ្ជា «​ក្តៅ​» មួយ​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅ​តំបន់​បឹង​ទន្លេសាប…

ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ការពារ​សម្បត្តិ​មច្ឆា​ជាតិ ឧត្ដមសេនីយ៍ទោ សេង ធា​រិ​ន នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ដាក់​បទបញ្ជា «​ក្តៅ​» មួយ​ដល់​កងកម្លាំង​ដែល​ឈរជើង​នៅ​តំបន់​បឹង​ទន្លេសាប ។

ជាក់ស្តែង​គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឧត្ដមសេនីយ៍ទោ សេង ធា​រិ​ន ប្រធាន​គណ​បញ្ជាការ ឯកភាព​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ើ​ង​ម៉ាត់​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ ទប់ស្កាត់​បទល្មើស​នេសាទ លើ​ផ្ទៃ​បឹង​ទន្លេសាប បន្ត​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ អោយ​បាន​ដាច់ខាត ដើម្បី​ធានា​រក្សា​បាន​នូវ​ធនធាន​មច្ឆា​ជាតិ ប្រកបដោយ​និរន្តរភាព ។

សូម​រំលឹក​ថា ៖ ការ​ដាក់​បទបញ្ជា និង​វិធានការ​តឹងរ៉ឹង ក្នុង​បេសកកម្ម​ការពារ​សម្បត្តិ​រដ្ឋ​នេះ ឯកឧត្តម​ប្រធាន​គណ​បញ្ជាការ បាន​សង្កត់ធ្ងន់​ថា កងកម្លាំង​ទាំងអស់ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ដាច់ខាត ដោយ​មិន​ត្រូវ​មានការ​យោគយល់ ឬ​ការ​លើកលែង​ណាមួយ​ចំពោះ​ជនល្មើស​ឡើយ ។

គ្រប់​គោលដៅ​ឈរជើង ត្រូវ​បង្កើន​ការ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​នេសាទ​ខុសច្បាប់​ដូច​ជា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់ (​អួន​អូស ឆក់​ត្រជាក់ ឆក់​ក្តៅ និងរ​បាំងសាច់​អួន​ក្រឡា ល្អិត​ជាដើម​) ដែល​ជាដើម​ហេតុ​ធ្វើ​ឱ្យ​វិនាស​ហិនហោច​ពូជ​ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ