ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​គ្រោះថ្នា.ក់ ! ធ្លាក់ឈា.ម​ខ្លាំង ឈឺពោះ​កន្ត្រាក់​ញឹកញាប់ និង​ធ្លាក់ឈា.ម​ពណ៌​ខ្មៅ ៖ រោគ​សញ្ញា​ទាំងនេះ​បង្ហាញ​ពី​ការ​រលូ.ត​កូន

3 ម៉ោង មុន

ស្វែង​យល់​ពី​រោគ​សញ្ញា និង​មូលហេតុ​នៃ​ការ​រលូត​កូន​! ។ រលូត​កូន គឺជា​ការ​ខ្ជាក់​ចេញ​នៃ​ទារក​ឬ​គ​ត៌​ពី​ស្បូន​មុន ២៤​ស​ប្តា​ហ៍ ទោះជា​គ​ត៌​ឈប់​វិ​វត្ត​ន៏ ឬ​ទារក​នៅ​រស់​ក៏​ដោយ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក…

ស្វែង​យល់​ពី​រោគ​សញ្ញា និង​មូលហេតុ​នៃ​ការ​រលូត​កូន​! ។ រលូត​កូន គឺជា​ការ​ខ្ជាក់​ចេញ​នៃ​ទារក​ឬ​គ​ត៌​ពី​ស្បូន​មុន ២៤​ស​ប្តា​ហ៍ ទោះជា​គ​ត៌​ឈប់​វិ​វត្ត​ន៏ ឬ​ទារក​នៅ​រស់​ក៏​ដោយ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ហើយ​យើង​ត្រូវ​ញែក​ដាច់​ពី​គ្នា​រវាង​៖

– ការ​រលូត​កើតឡើង​នៅ​ត្រីមាស​ទី​១: ជា​ញឹកញាប់​មូលហេតុ​មក​ពី​កូន​ខ្លួនឯង (d’origine ovulaire)

– ការ​រលូត​កើតឡើង​នៅ​ត្រីមាស​ទី​២: មូលហេតុ​ពី​ស្បូន (d’origine Utérine) កើតឡើង​ច្រំ​ដែល (Volontiers Récidivants)

– ការ​រលូត​កើតឡើង​នៅ​ពេល​ដែល​ស៊ុត​លែង​លូតលាស់​: ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លង​រោគ (Cause infectieuse) ។

ក​) រោគ​សញ្ញា​គ្លី​និ​ច​៖

រោគ​សញ្ញា​មាន​ពីរ​ដំណាក់កាល​បន្តបន្ទាប់

១) គំរាម​រលូត មាន​សញ្ញា​ដូច​ជា ៖

– ធ្លាក់ឈាម តិច ឫ​ច្រើន ប្រសិនជា​ព​ណ៍​ខ្មៅ​ជា​ករណី​ស៊ុត​លែង​លូតលាស់

– ឈឺពោះ តិច ឫ​ខ្លាំង ដែល​បណ្តាល​មក​ពី​ស្បូន​កន្ត្រាក់

២) កំពុង​រលូត (Avortement en cours) មាន​សញ្ញា​ដូច​ជា ៖

– ធ្លាក់ឈាម​ខ្លាំង​, ច្រើន

– ឈឺពោះ ញឹក​, ខ្លាំង

– មាត់ស្បូន​បើក​ខ្ជាក់​កូន​មក​ក្រៅ​ទ្វារមាស

ខ​) ផលវិបាក​៖

គ​ត៌​រលូត​នៅ​ដំណាក់កាល​ដំបូង (Précose) កំរ​អោយ​ផលវិបាក​ណាស់​ក្នុង​ករណី​រលូត​មិន​អស់ តម្រូវ​ឲ្យ​ធ្វើការ​បូម​សំអាត (Curetage)​។

គ​) មូលហេតុ ៖

១) បណ្តាល​មក​ពី​ស៊ុត (Les causes ovulaires)

– កត្តា​កូនភ្លោះ

– ការ​ជំរុញ​បង្ក​កំណើត

– កូន​ពង

– ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម (50% -60%)

២) មូលហេតុ​ពី​ស្បូន

– ស្បូន​ខុស​ប្រក្រតី

– ស្បូន​ព្រែក

– ស្បូន​តូច

– ស្បូន​ដុះ​សាច់ (Myome, Synéchies, Polype fibreux)

– មាត់ស្បូន​ចំហរ

៣) កត្តា​ឆ្លង​រោគ (Les causes infectieuses)

– រោគ​ផ្តាសាយ

– រលាក​បំពង់ក

– គ្រុនពោះវៀន

– រោគ​សង្គម (MST)

– រោគ​ឆ្លង​បង្ក​ដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose​។

៤) កត្តា​អរ​ម៉ូ​ន (Les causes hormonales)

– ជំងឺ​ពក​-​ក

– លើស អង់​ដ្រូ​សែន

– កង្វះ​លុយ​តេ​អាល់

៥) កត្តា​ទូទៅ (Les causes généfales)

– ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ

– មាន​ផ្ទៃពោះ​ញឹកញាប់

– បាក់កំលាំង (Surmenage)

– ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក

– កត្តា​ផ្លូវចិត្ត (Psy chique)

– កត្តា​ភាពស៊ាំ (Immunologique)

ឃ​) បង្ការ និង​ព្យាបាល​៖

១) ករណី​គម្រាម​រលូត​ត្រូវ

– សម្រាក​ពី​ការងារ

– បំបាត់​ការ​កន្ត្រាក់​ស្បូន (Antispasmodique)

– ព្យាបាល​ដោយ​អរ​ម៉ូ​ន

២) ករណី​កំពុង​រលូត​: បើ​មានការ​ធ្លាក់ឈាម​ច្រើន មានការ​ឈឺពោះ​ខ្លាំង និង​គ​ត៌​មាន​អាយុ​លើស​ពី ១០​ស​ប្តា​ហ៍​ត្រូវ​ធ្វើការ​បូម​សម្អាត (Curetage)​។

«ដើម្បី​បង្ការ ករណី​រលូត​កូន​ញឹកញាប់ ត្រូវ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មុន​និង​កំឡុង​ពេល​ចាប់ផ្តើម​មាន​គ​ត៌​នៅ​ត្រីមាស​ដំបូង»​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ