ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគខាងត្បូងថៃជួបគ្រោះ​ទឹកជំនន់ដ៏ធំ ស្លា.ប់មនុស្ស​២៥នាក់

1 នាទី មុន

ប្រទេស​ថៃ ៖ ភាគ​ខាងត្បូង​ថៃ​ ពេល​នេះ​​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ដ៏​សាហាវ និងបាន​បំផ្លិចបំផ្លាញ ​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់​ ហើយ​​មនុស្ស​ជាង​១៣.០០០​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ ។   ក្នុង​តំបន់​មួយ​ចំនួន​…

ប្រទេស​ថៃ ៖ ភាគ​ខាងត្បូង​ថៃ​ ពេល​នេះ​​កំពុង​ជួប​ប្រទះ​គ្រោះ​ទឹកជំនន់​ដ៏​សាហាវ និងបាន​បំផ្លិចបំផ្លាញ ​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់​ ហើយ​​មនុស្ស​ជាង​១៣.០០០​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ ។  

ក្នុង​តំបន់​មួយ​ចំនួន​ ទឹកជំនន់​ពិតជា​អាក្រក់​បំផុត​ពុំ​ធ្លាប់​ជួ​ប​ប្រទះ ចាប់តាំងពី​៥០​ឆ្នាំ​មក​ហើយ​ ។ នេះ​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ ។  ជា​លើក​ដំបូង​នា​ឆ្នាំ​នេះ ​ដែល​ថៃ​ប្រឈម​មុខ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ ។ រវាង​ថ្ងៃ​ទី​១៦​សីហា​ និង​ថ្ងៃ​ទី​៧​តុលា​កន្លង​ទៅ  ទឹកជំនន់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥២​នាក់​រួច​ហើយ រួច​មនុស្ស​២៨​នាក់​ទៀត​រង​របួស​។ ទឹកជំនន់​ប៉ះពាល់​ដល់​ខេត្ត​ជាង​៤០​ក្នុង​ចំណោម​ខេត្ត​ទាំង​៧៦​របស់​ថៃ​។

រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​ផែនការ​កសាង​ឡើង​វិញ​មួយ​មាន​ទឹកប្រាក់​១៩​ពាន់​លាន​បាត ប្រមាណ​ជា​៥២០​អឹ​រ៉ូ សម្រាប់​ការ​កសាង​ឡើង​វិញ​ ឬ​ជួសជុល បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវាកម្ម​សាធារណៈ ក្នុង​ខេត្ត​២​នា​ភាគ​ខាងជើង​ប្រទេស គឹ​ខេត្ត​ឈៀង​ម៉ៃ ​និង​ខេត្ត
​ឈៀង​រ៉ៃ ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ ។

ពេល​នេះ​ ដល់​វេន​បណ្ដា​ខេត្ត​ភាគ​ខាងត្បូង​ថៃ​​ដែល​កំពុង​ជួប​ប្រទះ​ទឹកជំនន់​ដ៏​អាក្រក់​។ មនុស្ស​យ៉ាងតិច​២៥​នាក់​ស្លាប់​ និង​មនុស្ស​ជម្លៀស​ខ្លួន​ចេញ​មាន​ដល់​១៣.០០០​នាក់ ​ក្នុង​រយៈពេល​តែ​១​ស​ប្ដា​ហ៍​ ។ ផ្ទះ​ជាង​៦៤០.០០០​ខ្នង​ត្រូវ​ទឹក​ជន់​លិច​។ ខេត្ត​៦​នៅ​ភាគ​ខាងត្បូង​ថៃ​បាន​ប្រកាស​អាសន្ន ក្នុង​នោះ​ មាន​ខេត្ត​យ៉ា​ឡា ប៉ា​តានី និង​ណា​រ៉ា​ធី​វ៉ា​ត់ ​ជិត​ម៉ា​ឡេ​ស៊ី​​​​ក៏​ជួប​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ពុំ​ធ្លាប់​មាន​ ចាប់តាំងពី​មួយ​ទស​វត្សរ៍​​មក​ហើយ​ដែរ​។ បណ្ដា​ផ្លូវថ្នល់​មិន​អាច​ប្រើប្រាស់​បាន បណ្ដា​ផ្លូវដែក​រង​ការ​ខូចខាត បណ្ដា​ឃុំ​ទាំងមូល​ត្រូវ​ទឹក​លិច​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ