ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹកជំនន់​​អា​ក្រក់បំផុត​​នៅ​វៀត​ណាម មួយ​សប្ដាហ៍ស្លា.ប់មនុស្ស៩០នាក់

3 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ​នៅ​វៀតណាម បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​អាក្រក់​បំផុត​នាំ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩០​នាក់​ហើយ​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​។ នេះ​បើ​តាម​តុល្យការ​ថ្មី​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ដោយ​ក្រសួងបរិស្ថាន​វៀតណាម​ ។ ក្រសួង​​​គូសបញ្ជាក់​ថា…

ប្រទេស​វៀតណាម ៖ ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ​នៅ​វៀតណាម បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​អាក្រក់​បំផុត​នាំ​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៩០​នាក់​ហើយ​ក្នុង​រយៈពេល​១​ស​ប្ដា​ហ៍​។ នេះ​បើ​តាម​តុល្យការ​ថ្មី​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ដោយ​ក្រសួងបរិស្ថាន​វៀតណាម​ ។

ក្រសួង​​​គូសបញ្ជាក់​ថា មនុស្ស​ជាង​៦០​នាក់​​ក្នុង​ចំណោម​មនុស្ស​៩០​នាក់​​ដែល​ស្លាប់ ចាប់តាំងពី​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ​មក រក​ឃើញ​ក្នុង​ខេត្ត​តំបន់​ភ្នំ​ដាក់​ឡាក់ ភាគ​ណ្ដា​ល​ប្រទេស ដែល​នៅ​ទីនោះ​ទឹកបាន​ជន់​លិច​ផ្ទះ​ច្រើន​សិប​ពាន់​ខ្នង ​។

តុល្យការ​លើក​មុន​រៀបរាប់​ពី​មនុស្ស​ស្លាប់​ត្រឹម​៥៥​នាក់ ​។ ភាគ​ខាងត្បូង​និង​ភាគ​កណ្ដាល​វៀត​ណាម ជួប​ប្រទះ​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ ចាប់តាំងពី​ដំណាច់​ខែតុលា​មក បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធំ​បំផុត ជន់​លិច​បណ្ដា​ទីតាំង​ទេសចរណ៍​ព្រមទាំង​បណ្ដា​ទីតាំង​ប្រវត្តិសាស្ត្រ​ ។

ក្នុង​ទីក្រុង​ជាប់​សមុទ្រ​ញ៉ា​ត្រាង​បណ្ដា​សង្កាត់​ទាំងមូល​ត្រូវ​ទឹក​ជន់​លិច កាលពី​ស​ប្ដា​ហ៍​មុន​ហើយ​ការ​បាក់​ដី​នានា​កើត​មាននៅ​តំបន់​ខ្ពស់​ជុំវិញ​ក្រុង​ដា​ឡា​ត់​កន្លែង​ទេសចរណ៍​ពេញ​និយម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ