ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានពស់ថ្លាន់​​​ជា​បន្ត​បន្ទាប់​ចំនួន​៤​ក្បាល​នៅ​ក្នុង​រយៈ​​តែ​១​យប់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ ​ពស់ថ្លាន់​ចំនួន​៤​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បានជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​វា​រចេញពី​ព្រៃ​លួច​ស៊ី​កូន​ទា​នៅ​ពេល​យប់​ ។ តាម​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចិញ្ចឹម​ទា​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំ​ពេ​ញ ៖ ​ពស់ថ្លាន់​ចំនួន​៤​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បានជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​វា​រចេញពី​ព្រៃ​លួច​ស៊ី​កូន​ទា​នៅ​ពេល​យប់​ ។

តាម​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចិញ្ចឹម​ទា​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៥​ ពស់ថ្លាន់​បាន​វា​រមក​ស៊ី​ទា ​ហើយ​ត្រូវ​បាន​គាត់​នាំ​គ្នា​ចាប់​បានជា​បន្ត​បន្ទប់​ចំនួន​៤​ក្បាល​ ។ ​ពស់ថ្លាន់​នីមួយ​ៗ​មាន​ប្រវែង​ជាង​២​ម៉ែត្រ​ និង​មាន​ទម្ងន់​ជាង​៧​គីឡូក្រាម ​និង​ខ្លះ​ជាង​៨​គីឡូ​​ក្រាម ។

តាម​អ្នក​ចិញ្ចឹម​ទា​បានអោយ​ដឹង​ទៀតថា ពស់ថ្លាន់​សំបូរ​ណាស់ ​នៅ​ក្នុង​ស្រះ​ទឹក​ឈូក​និង​ក្នុង​ព្រៃ​ដី​ឡូ​ត៍មួយ​កន្លែង​ក្បែរ​កន្លែង​ចិញ្ចឹម​ទា ក្នុងភូមិ​កា​កាប សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​បាន​លូន​មក​ស៊ី​ទា​ជា​បន្តបន្ទាប់​អស់​ចំនួន​១៧​ក្បាល ។

ក្នុង​នោះ​ទា​ធំ​ស៊ី​ចំនួន​៦​ក្បាល ​និង​កូន​ទា​ចំនួន​៨​ក្បាល ​និង​រឹត​ងាប់​ទា​អស់​៣​ក្បាល​ ។ ​បន្ទាប់​ពី​ចាប់​បាន​ចោរលួច​ស៊ី​ទា ក៏​បាន​យក​ទៅ​លែង​វិញ​នៅ​ដី​វាល​នៅ​ក្បែរ​អតីត​រ៉ា​សំរោង​ក្នុង​សង្កាត់​សំរោង​ក្រោម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ