ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ដើរ​ប្រមូល​ជន​វង្វេង​ផ្ទះ​សំងំ​តាម​សួនច្បារ​បាន​១៧​នាក់ ក្នុង​នោះ​មាន​១៦​នាក់​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ជន​វង្វេង​ផ្ទះ​ពេល​យប់​ប្រមាណ​១៧​នាក់ ដែល​ពួន​សំងំ​នៅ​តាម​បណ្ដា​សួនច្បារ​នានា​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​កម្លាំង​បង្ក​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ចុះ​ល្បាត​ប្រមូល​បាន​រយៈពេល​៥​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង​១​រំលង​អធ្រាត្រ រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ…

ខេត្តបាត់ដំបង ៖ ក្រុម​ជន​វង្វេង​ផ្ទះ​ពេល​យប់​ប្រមាណ​១៧​នាក់ ដែល​ពួន​សំងំ​នៅ​តាម​បណ្ដា​សួនច្បារ​នានា​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​កម្លាំង​បង្ក​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ចុះ​ល្បាត​ប្រមូល​បាន​រយៈពេល​៥​ម៉ោង ដោយ​គិត​ចាប់ពី​ម៉ោង​១​រំលង​អធ្រាត្រ រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៦ មីនា នាំ​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ ។

ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​ជន​វង្វេង​ផ្ទះ​ទាំងនេះ ភាគ​ច្រើ​បាន​ត្រូវ​បាន​រក​ឃើញ​ថា មាន​ប្រើប្រាស់​ថ្នាំ​ញៀន និង​មួយ​ចំនួន​ទៀត​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​ជិះ​កង់​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់ តែ​វា​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ«​ចោរកម្ម​» ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​នេះ តែ​ពួន​សំងំ​នៅ​តាម​សួ​រន​ច្បារ ប្រើប្រាស់​ថ្នាំ​ញៀន ។ ជាក់ស្ដែង ក្រុម​វង្វេង​ផ្ទះ​ទាំង​១៧​នាក់ ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​យក​មក​សាកសួរ​នេះ គឺ​យើង​ធ្វើតេស្ដ​ទឹកនោម យើង​រក​ឃើញ​មាន​ចំនួន​១៦​នាក់ មាន​សារធាតុ​ញៀន ។ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ប្រមូល​ក្រុម​វង្វេង​ផ្ទះ​ពេល​យប់​នាំ​យក​មក​សួរនាំ ហើយ​រក​ឃើញ​ថា ពួក​គេ​មាន​ប្រើប្រាស់​ថ្នាំ​ញៀន​។ ក្រុម​អ្នក​ដើរ​លេង​វង្វេង​ផ្ទះ​ពេល​យប់​នេះ មាន​សមាស​សភាព​គ្រប់​បែប​យ៉ាង ក្នុង​នោះ​មានមុខ​សញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន មុខសញ្ញា​ជូ​ញ​ដូរ​ថ្នាំ​ញៀន និង​មុខសញ្ញា​ប្រព្រឹត្ត​អំពើ«​ចោរកម្ម​»​ទៀត​ផង ។

យ៉ាងណា​ក្ដី ចំពោះ​ជន​វង្វេង​ផ្ទះ​ទាំងនេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ដោយ​យោង​លើ​គោលការណ៍​លោកស្នងការ​ខេត្ត ជន​ដែល​រក​ឃើញ​មាន​សារធាតុ​ញៀន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់កា​រិ​យា​ល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចាត់ការ​បន្ត ។ រីឯ​ជន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​កសាង​សំណុំរឿង​ប្ជូ្ន​ទៅ​តុលាការ ដោយឡែក ជន​ដែល​ពុំ​មាន​បទល្មើស ត្រូវ​អញ្ជើញ​អាណាព្យាបាល​មក​ធានា​កូន​យកត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​ប្រព្រឹត្ត​អំពើ​ពា​លា​អាវ៉ាសែ​ដើរ​វង្វេង​ផ្ទះពេល​យប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ