ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិតស្ត្រី ៥៦នាក់ ត្រូវផ្លាស់ប្តូរទីតាំងឃុំឃាំងពីកំពង់ស្ពឺ ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន

1 នាទី មុន

ខេត្តកំពង់ស្ពឺ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​រៀបចំ​កិច្ច​ប្រតិបត្តិការ​ផ្ទេរ​ជន​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន ៥៦​នាក់ ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង…

ខេត្តកំពង់ស្ពឺ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​រៀបចំ​កិច្ច​ប្រតិបត្តិការ​ផ្ទេរ​ជន​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន ៥៦​នាក់ ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង ។

ជាក់ស្តែង​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦ ថា ៖ ទណ្ឌិត​ស្ត្រី​ចំនួន​៥៦​នាក់ ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បន្ត​ថា ដោយ​បានការ​អនុញ្ញាត​ជា​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ជា​ស្ត្រី ចំនួន​៥៦​នាក់ ពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន ។

ក្រោម​ការ​ចុះ​អនុវត្តន៍​បញ្ជា​ផ្ទាល់​ដោយ លោក​វរ​អគ្គានុរក្ស​.១ សោម បញ្ញា ប្រធាន​ការិយាល័យ​សន្តិសុខ និង អន្តរាគមន៍ តំណាង​លោក​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ