ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​កើន​លើស​ការ​រំពឹង​ទុក ដោយសារ​តម្រូវការ​បន្ទះ​ឈី​ប

2 ម៉ោង មុន

ទីក្រុង​សេ​អ៊ូ​ល ៖ សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២៦ កើន​លើស​ពី​ការ​រំពឹង​ទុក ដើម្បី​កត់ត្រា​កំណើន​លឿន​បំផុត​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ ដ្បិត​ការ​នាំ​ចេញ​បន្ទះ​ឈី​ប​ដែល​កំពុង​រីក​ចម្រើន​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​ការ​វិនិយោគ​លើ​បញ្ញា​សិប្បនិម្មិត AI ទូ​ទាំង​ពិភព​លោក…

ទីក្រុង​សេ​អ៊ូ​ល ៖ សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០២៦ កើន​លើស​ពី​ការ​រំពឹង​ទុក ដើម្បី​កត់ត្រា​កំណើន​លឿន​បំផុត​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ ដ្បិត​ការ​នាំ​ចេញ​បន្ទះ​ឈី​ប​ដែល​កំពុង​រីក​ចម្រើន​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​ការ​វិនិយោគ​លើ​បញ្ញា​សិប្បនិម្មិត AI ទូ​ទាំង​ពិភព​លោក បើ​ទោះបីជា​ហានិភ័យ​កើនឡើង​ពី​សង្គ្រាម​មជ្ឈិមបូព៌ា​គំរាមកំហែង​ដល់​ការ​កាត់​បន្ថយ​ប្រាក់​ចំណូល​កំណត់​ត្រា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ស្រង់​ទិន្នន័យ​ពី​ធនាគារកណ្តាល​កូរ៉េ​ខាងត្បូង (BOK) ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦​។

ទិន្នន័យ​ធនាគារកណ្តាល​កូរ៉េ​បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង ១,៧% ក្នុង​ត្រីមាស​ចាប់ពី​ខែមករា​ដល់​ខែមីនា ដោយ​កើន​លើស​ពី​ការ​ប៉ាន់​ស្មានជា​មធ្យម​នៃ​ការ​ស្ទង់​មតិ​របស់ Reuters ចំនួន ១,០%​។ ស្រប​ពេល​ការ​កើនឡើង​នេះ គឺជា​ការ​កើនឡើង​ប្រចាំត្រីមាស​ខ្ពស់​បំផុត​ចាប់តាំងពី​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០២០ សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៤​របស់​អាស៊ី​មួយ​នេះ ដែល​កំពុង​ងើបឡើង​វិញ ក្រោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​។

តាម​ទិន្នន័យ​របស់​ធនាគារកណ្តាល កំណើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើនឡើង ៥,១% នៃ​ការ​នាំ​ចេញ ដឹកនាំ​ដោយ​គ្រឿងបន្លាស់​ព័ត៌មានវិទ្យា រួម​ទាំង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដែល​ប្រើប្រាស់​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ញា​សិប្បនិម្មិត AI​។

ការ​ប្រើប្រាស់​ឯកជន​បាន​កើនឡើង ០,៥% បន្ទាប់​ពី​បង្ហាញ​សញ្ញា​បណ្តោះអាសន្ន​នៃ​ការ​ងើបឡើង​វិញ​ក្នុង​ខែមករា និង​ខែកុម្ភៈ នៅ​ពេល​ដែល​ទំនុកចិត្ត​គ្រួ​សារបាន​ប្រសើរ​ឡើង​។ ចំណែក​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​កើនឡើង​ត្រឹមតែ ០,១% ប៉ុណ្ណោះ​។ ងាក​ទៅ​ការ​វិនិយោគ​លើ​សម្ភារៈ​បរិក្ខារ​បាន​កើនឡើង ៤,៨% បន្ទាប់​ពី​ធ្លាក់​ចុះ ១,៧% ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៥​។

បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​បាន​កើនឡើង ៣,៦% ធៀប​ទៅ​នឹង​ការ​កើនឡើង ១,៦% ក្នុង​ត្រីមាស​ទី​៤ និង​លើស​ពី​ការ​ប៉ាន់​ស្មានជា​មធ្យម​សម្រាប់​កំណើន ២,៧%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ