ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ “២+២” រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន ដើម្បី​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​១ នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន បាន​ចាប់ផ្តើម​ហើយ ​នៅ​ល្ងាច​ថ្ងៃ​ទី​២២…

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​១ នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រី​ការ​បរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន បាន​ចាប់ផ្តើម​ហើយ ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងការបរទេស រាជធានី​ភ្នំពេញ រវាង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស និង​ឯកឧត្តម តុង ជុន (Dong Jun) រដ្ឋមន្ត្រី​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

សូម​បញ្ជាក់​ថា កិច្ច​សន្ទនា​យុទ្ធសាស្ត្រ«២+២» នេះ ធ្វើ​ឡើង​ក្រោម​ការ​ឯកភាព​គ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​-​ចិន អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់ ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កាន់​កម្ពុជា កាលពី​ខែមេសា ឆ្នាំ​២០២៥ ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​សន្តិសុខ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ ៕ រូបថត ​៖ ខឹ​ម សុ​វ​ណ្ណា​រ៉ា / AKP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ