ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វាគមន៍​មី​យ៉ា​ន់​ម៉ា ​​ចំពោះការ​លើកលែងទោស​បុគ្គល​ជាង​៤​ពាន់​នាក់ ​មាន​អតីត​ប្រធា​នាធិបតី និង​បន្ធូរ​បន្ថយទោស​ដល់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​លើកលែងទោស​បុគ្គល​ជាង ៤.០០០​នាក់ រួម​ទាំង​អតីត​ប្រធានាធិបតី លោក U Win Myint ព្រមទាំង​ការ​បន្ធូរ​បន្ថយទោស​ដល់​លោកស្រី…

រាជធានី​ភ្នំពេញ​ ៖ កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​បាន​លើកលែងទោស​បុគ្គល​ជាង ៤.០០០​នាក់ រួម​ទាំង​អតីត​ប្រធានាធិបតី លោក U Win Myint ព្រមទាំង​ការ​បន្ធូរ​បន្ថយទោស​ដល់​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី​( Aung San Suu Kyi) ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​មី​យ៉ា​ន់​ម៉ា​។​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ ស្តី​ពី​កា​រវិ​វត្ត​ថ្មី​ៗ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​។

ថ្លែងការណ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖”​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង ក្រោម​សេចក្តីសម្រេច​ដែល​ចេញ​ដោយ​ប្រធានាធិបតី នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ដោយ​បាន​លើកលែងទោស​បុគ្គល​ជាង ៤.០០០​នាក់ រួម​ទាំង​អតីត​ប្រធានាធិបតី លោក U Win Myint ព្រមទាំង​ការ​បន្ធូរ​បន្ថយទោស​ដល់​លោកស្រី Aung San Suu Kyi ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​មី​យ៉ា​ន់​ម៉ា​”​។

ក្រសួងការបរទេស​កម្ពុជា​ហៅ​ការណ៍​នេះ គឺជា​កា​រវិ​វត្ត​វិជ្ជមាន និង​មាន​សារៈសំខាន់​មួយ ដែល​ស្រប​តាម​ការ​រំពឹង​ទុក​របស់​អាស៊ាន និង ជួយ​បង្កើត​បរិយាកាស​ឱ្យ​កាន់តែ​អំណោយផល​សម្រាប់​កិច្ច​សន្ទនា និង​ការ​ផ្សះផ្សា​ជាតិ​។ កម្ពុជា​ចង់​ឃើញ ជំហាន​វិជ្ជមាន​បន្ថែម​ទៀត ដែល​អាច​កសាង​ទំនុកចិត្ត និង​ជំរុញ​បុព្វហេតុ​សន្តិភាព​។

ជាមួយ​គ្នា​នោះ​ដែរ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ចំពោះ​កា​រវិ​វត្ត​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី ទាំងអស់​អាច​ធ្វើការ​រួម​គ្នា​ឆ្ពោះទៅ​រក​បទ​ឈប់​បាញ់​នៅ​ទូ​ទាំង​ប្រទេស និង​ការ​ផ្សះផ្សា​ជាតិ​។ ក្នុង​ន័យ​នេះ កម្ពុជា បាន​ប្តេជ្ញា​ធ្វើការ​រួម​គ្នា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដោយ​ផ្អែក​លើ​ធម្មនុញ្ញ​អាស៊ាន និង​កិច្ច​ព្រម ព្រៀង​កុង​សង់​ស៊ុ​ស​ប្រាំ​ចំណុច (5PC) ដើម្បី​ជួយ​ឱ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ តាម​រយៈ​ដំណើរការ​នយោបាយ ដែល​មាន​លក្ខណៈ​បរិ​យា​បន្ន ដឹកនាំ និង​ម្ចាស់​ការ​ដោយ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ