ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុ​ជា​ប្រកាស​ដំណើរការ​អណ្តូងរ៉ែ​មាស​ទី​២

1 នាទី មុន

ខណៈ​ដែល​មាស​កាន់តែ​ទទួល​បានការ​គាំទ្រ និង​មាន​ទំនុកចិត្ត នៅ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក ស្ថិត​នៅ​ក្នុង​មន្ទិល​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ កម្ពុជា​បាន​ប្រកាស​បើក​ដំណើរការ​អណ្តូងរ៉ែ​មាស​ទី​២ ។ លោក កែវ រតនៈ…

ខណៈ​ដែល​មាស​កាន់តែ​ទទួល​បានការ​គាំទ្រ និង​មាន​ទំនុកចិត្ត នៅ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក ស្ថិត​នៅ​ក្នុង​មន្ទិល​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ កម្ពុជា​បាន​ប្រកាស​បើក​ដំណើរការ​អណ្តូងរ៉ែ​មាស​ទី​២ ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាង កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​ថា អណ្តូងរ៉ែ​មាស​ថ្មី​នេះ គឺ​មាននៅ​តំបន់​ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ។

អណ្តូងរ៉ែ​មាស​ទី​២​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​បាន​ឈាន​ដល់​ដំណាក់កាល​ចម្រាញ់​រ៉ែ​មាស​ហើយ ដោយ​ប្រតិបត្តិការ​នោះ គឺ​ដំណើរការ​ដោយ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខេ​៨៨ អ៊ិ​ន​ដាស​ស្ត្រី ឯ​.​ក (CAMBODIAN K88 INDUSTRY CO., LTD.)​។

ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខេ​88 អ៊ិ​ន​ដាស​ស្ត្រី ឯ​.​ក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សិក្សា ស្រាវជ្រាវ​រ៉ែ នៅ​ទីនោះ​តាំងពី​ឆ្នាំ​២០២០ រហូត​ឈាន​ទៅ​ដល់​ការ​ប្រកាស​រក​ឃើញ​ជម្រក​រ៉ែ​មាស ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២៣ និង​បាន​ឈាន​ដល់​ការ​រៀបចំ​សាងសង់​និង​ដំណើរការ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជាមួយនឹង​ទុន​វិនិយោគ​សរុប​ប្រមាណ​៤០​លាន​ដុល្លារ ។

ក្រុមហ៊ុន​បាន​បន្ត​ថា ជាមួយនឹង​ប្រតិបត្តិការ​នេះ គឺ​វា​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៣៧៥ នាក់ បន្ថែម​ពីលើ​ការ​បង់​សួយ​សារ និង​ពន្ធ​អាករ​នានា​តាម​ច្បាប់​ជា​ប្រយោជន៍​របស់​ជាតិ ។

គួរ​រំលឹក​ថា អណ្តូងរ៉ែ​មាស​ទី​១ នៅ​កម្ពុជា​មា​នទី​តាំងនៅ​តំបន់​អូ​ខ្វោ​វ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០២១ ដោយ​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Renaissance Minerals (Cambodia) Limited របស់​ប្រទេស​អូស្ត្រាលី ។

បើ​តាម​លោក​រដ្ឋមន្ត្រី នៅ​ក្នុង​រយៈពេល​៥ ឆ្នាំ​មកនេះ វិស័យ​រ៉ែ​មាស​នៅ​កម្ពុជា បាន​ផ្តល់​ចំណូល​ចូលជាតិ​ប្រមាណ​ជា​២០០​លាន​ដុល្លារ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ