ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួង​ការងារ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវឱកាស​ការងារ និង​សុវត្ថិភាព​ការ​ធ្វើ​ចំណាកស្រុក​ ជូនពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន

1 ម៉ោង មុន

ខេត្តបាត់ដំបង៖ ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប​នៅ​ក្នុងស្រុក និង​បញ្ចៀស​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្តបាត់ដំបង​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ចំណាកស្រុក ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំដែន ​។ លោក…

ខេត្តបាត់ដំបង៖ ដើម្បី​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប​នៅ​ក្នុងស្រុក និង​បញ្ចៀស​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្តបាត់ដំបង​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចុះ​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាស​ការងារ និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ចំណាកស្រុក ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំដែន ​។

លោក មាស ដា​រ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្តបាត់ដំបង បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦​ថា ជា​រៀង​រាល់​ស​ប្តា​ហ៍ មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្តបាត់ដំបង ​តែងតែ​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​ឱកាស​ការងារ ចែក​ខិត្តប័ណ្ណ និង​ផ្តល់​នូវ​លេខ​ទំនាក់ទំនង​ជូន​ដល់​ប្រជាពលរដ្ឋ អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ណែនាំ​ពី​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ដល់​អ្នក​ដែល​មាន​បំណង​ដែល​ចង់​ធ្វើការ​ចំណាកស្រុក នៅ​តាម​ស្រុក​ជា​ច្រើន​ជាប់​បន្ទាត់​ព្រំដែន​ដូច​ជា​ស្រុក​កំ​រៀង ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក និង​មណ្ឌល​ទទួល​ពលករ​កំ​រៀង ​។

លោក អះអាង​ថា​៖ «​មន្ទីរ​ការងារ​ខេត្តបាត់ដំបង​បាន​រៀប​ផែនការ​ផ្សព្វផ្សាយ​ជា​រៀង​រាល់​ស​ប្តា​ហ៍​ដើម្បី​ចុះ​ផ្សព្វផ្សាយ​ពី​ឱកាស​ការងារ និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់ ជូន​ដល់​ពលរដ្ឋ​ខ្មែរ ​ដែល​រស់នៅ​ជាប់​បន្ទាត់​ព្រំដែន​ដូច​ជា​ស្រុក​កំ​រៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​មណ្ឌល​ទទួល​ពលករ​កំ​រៀង ដោយ​ក្នុង​នោះ​យើង​ក៏​បាន​ផ្តល់​លេខ​ទំនាក់ទំនង​របស់​មន្ទីរ និង​លេខ ១២៩៧ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​ពួក​គាត់​ក្នុង​ការ​រក​ការងារ​ធ្វើ​» ។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ការ​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ​របស់​មន្ទីរ​ការងារ​តាម​ខេត្ត​ នៅ​តាម​បន្ទាត់​ព្រំដែន បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ​របស់​ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​នូវ​ការ​ទទួល​បានការ​ងារ​ធ្វើ​របស់​ពលរដ្ឋ​ខ្មែរ និង​ការ​បញ្ចៀស​នូវ​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ​។

អ្នកនាំពាក្យ​រូប​នេះ គូសបញ្ជាក់​ថា​៖ «​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរ​ការងារ​តាម​ខេត្ត​គឺ​យុទ្ធសាស្ត្រ​ភ្លៀងរលឹម ដែល​ដាក់​ចេញ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ធានា​ថា​ពលរដ្ឋ​ខ្មែរ​ទទួល​បានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា​» ​។

បន្ថែម​ពី​នេះ លោក ស៊ុន មេ​សា សូម​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន សូម​សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់ ​ពី​ការ​ធ្វើ​ចំណាកស្រុក មុន​នឹង​ជឿ​ការ​អូស​ទាញ​ពី​អ្នក​ដទៃ ជៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ និង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុងស្រុក​ដែល​មាន​ភាព​សម្បូរ​បែប​ជាង មាន​អត្ថប្រយោជន៍ និង​សុវត្ថិភាព​ជាង ​៕ អត្ថបទសហការ