ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​ផ្ទុះអាវុធ​ជាង​១០​គ្រាប់​ក្នុង​បង្ក្រាប​ករណី​អន​ឡាញ​ស្កេ​ម​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖​ ស្នូរ​ផ្ទុះអាវុធ​ជាង​១០​គ្រាប់ នៅ​ពេល​ជនជាតិ​បរទេស​សម្រុក​ចេញពី​អគារ​បង្ក្រាប​អន​ឡាញ​ស្កេ​ម កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេ​សា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្បែរ​សាច់​អាំង​កំពង់ចាម ក្នុងភូមិ​ក្បាលស្ពាន​មួយ…


ខេត្តបន្ទាយមានជ័យ ​៖​ ស្នូរ​ផ្ទុះអាវុធ​ជាង​១០​គ្រាប់ នៅ​ពេល​ជនជាតិ​បរទេស​សម្រុក​ចេញពី​អគារ​បង្ក្រាប​អន​ឡាញ​ស្កេ​ម កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេ​សា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្បែរ​សាច់​អាំង​កំពង់ចាម ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិបត្តិការ​បង្ក្រាប គឺ​មានការ​ដឹកនាំ​ដោយ​លោក ហែម សុវត្ថិ អគ្គស្នងការ​រង​នគរបាល​ជាតិ​, លោក ប្រាក់ ប៉ូ​លី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សម្របសម្រួល​កម្លាំង​ចម្រុះ​មាន​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ផង​ដែរ ។

ប្រតិបត្តិការ​បង្ក្រាប​អគារ​អន​ឡាញ​ស្កេ​ម​ចំនួន​២​កន្លែង ក៏​បាន​ឡោម​ព័ទ្ធ​ជនជាតិ​បរទេស​ជិត​៤០០​នាក់ ក្នុង​នោះ​អគារ​អន​ឡាញ​ស្កេ​ម​ចំនួន​១៦​ជាន់​ផ្ទាល់​ដី មាន​ជនបរទេស​ដែល​ជាប់​នៅ​ជាន់​លើ បាន​ទំលាក់​ចាន​បង្គន់​ធ្លាក់​ពី​អគារ​ចំ​រថយន្ត ហើយ​ជនជាតិ​បរទេស​បាន​បុក​របង​ទ្វារ​ចេញ​ហើយ​កម្លាំង​បាន​បាញ់​ឡើង​លើ​ជាង​១០​គ្រាប់​គំរាម និង​រារាំង​ឃើញ​រត់​ចេញ​បាន​ខ្លះ ។

កម្លាំង​ចម្រុះ​បង្ក្រាប​អន​ឡាញ​ស្កេ​ម​បាន​ឃាត់ខ្លួន​ជនបរទេស​ជិត​៤០០​នាក់ កំពុង​អនុវត្ត​តាម​នីតិវិធី ហើយ​ត្រៀម​រថយន្ត​១២​កៅអី​ជាង​១០​គ្រឿង ដើម្បី​ដឹក​ជនបរទេស​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ។

ដោយឡែក ជនបរទេស​ដែល​ពាក់​ព័ទ្ធ​បទល្មើស ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ