កូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ថា ឧស្សាហកម្មគ្រឿងសព្វាវុធកូរ៉េខាងត្បូងអះអាងនាពេលថ្មីៗនេះ ពីការចាប់ផ្ដើមផលិតដ្រូនស្ទាក់ចាប់ សម្រាប់ការពារប្រឆាំងនឹងដ្រូនអត្តឃាត។
គម្រោងនោះ អាចឲ្យកងទ័ពកូរ៉េខាងត្បូង បំពាក់ដោយដ្រូនដែលអាចតាមចាប់រកបណ្ដាដ្រូនសត្រូវ ដោយសារឧបករណ៍រុករកអាំងហ្វ្រារូហើយតាមដានរួចកម្ទេច។ នោះជាផ្នែកមួយនៃវិធីសាស្ត្រហៅថា HARD -KILL ប្រឆាំងឧបករណ៍ SOFT-KILL ដូចជាអាវុធថាមពល ឬប្រព័ន្ធវិទ្យុរំខាន។
កងទ័ពកូរ៉េខាងត្បូងមានបំណងសាកល្បងសមត្ថភាពរបស់ដ្រូនទាំងនោះពិសេសបំផុត ក្នុងសេណារីយ៉ូដែលបណ្ដាដ្រូនអត្តឃាតទំហំមធ្យមអាចកម្ទេចប្រព័ន្ធការពារអាកាសពីកម្ពស់ទាប។ កងទ័ពកូរ៉េខាងត្បូងក៏នឹងពិនិត្យផងដែរលើការជ្រើសរើសផ្សេងៗទៀត សម្រាប់ផលិតអាវុធថ្មីដែលមិនចំណាយប្រាក់ច្រើន។
ក្រុមហ៊ុន DEFENSE RAPID ACQUISITION TECHNOLOGY RESEARCH INSTITUTE នឹងបោះទុនវីនិយោគ១៧ពាន់លានវ៉ុន(១១,២៧លានដុល្លារ) រយៈពេល២ឆ្នាំ សម្រាប់ដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍ ៕

ចែករំលែកព័តមាននេះ