អ្នកជំនាញអន្តរជាតិ ៖ ទឹកដីយោធាថៃកាន់កាប់ខុស ច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់ឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ លោកបណ្ឌិត អាន ប៉ាស្ទី បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ខុសច្បាប់ គ្មានថ្ងៃក្លាយជាកម្មសិទ្ធិស្របច្បាប់បានឡើយ ដរាបណាកម្ពុជានៅតែបន្តតវ៉ា និងបដិសេធដូចបច្ចុប្បន្ន ។

ក្នុងបទសម្ភាសន៍ពិសេសមួយ ក្នុងកម្មវិធីបាឋកថាស្តីពី «យន្តការផ្សះផ្សារដោយបង្ខំ៖ យុទ្ធសាស្ត្រដោះស្រាយវិវាទដែនសមុ ទ្រកម្ពុជា-ថៃ ដោយអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ និងអនុសញ្ញាក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា និងយន្តការអន្តរជាតិដែលពាក់ព័ន្ធ» នៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត អាន ប៉ាស្ទី បានថ្លែងថា យោងតាមច្បាប់អន្តរជាតិ ដរាបណាកម្ពុជានៅតែបន្តប្តឹងជំទាស់ និងចេញកំណត់ទូតតវ៉ាចំពោះការរំលោភបំពានជាឯកតោភាគីពីសំណាក់ភាគីថៃ ដូចពេលបច្ចុប្បន្ននោះកម្ពុជានឹងមិនបាត់បង់សិទ្ធិជាម្ចាស់អធិបតេយ្យឡើយ ។ លោកបន្ថែមថា ចំពោះការកាន់កាប់ខុសច្បាប់របស់ភាគីថៃ ក៏មិនអាចក្លាយជាស្របច្បាប់បានដែរ ។
ជាមួយគ្នានោះដែរ អ្នកជំនាញរូបនេះបញ្ជាក់ថា «តាមច្បាប់អន្តរជាតិ តាមនិយាម នៃវិធានអន្តរជាតិបានចែងកំណត់ថា ដរាបណាភាពជាម្ចាស់នៅតែប្តឹងជំទាស់តវ៉ា បដិសេធនូវការកាន់កាប់ដោយខុសច្បាប់ កាន់កាប់ដោយឯកតោភាគី កាន់កាប់ដោយខុសច្បាប់ពីសំណា ក់ភាគីម្ខាងទៀត ដរាបនោះ ភាគីកម្ពុជាយើងដែលប្តឹងជំទាស់តវ៉ា មិនបាត់បង់សិទ្ធិជាម្ចាស់នោះទេ»។
លោកបណ្ឌិត អាន ប៉ាស្ទី បន្តថា គោលការណ៍នេះ ត្រូវបានយកមកសម្រេចក្នុងសាលក្រមនៅក្នុងសំណុំរឿងអន្តរជាតិយ៉ាងច្រើនដែលធ្វើជាមូលដ្ឋានច្បាប់ ក្នុងការយកមកដោះស្រាយវិវាទអធិបតេយ្យរវាងរដ្ឋ និងររដ្ឋ។ ដូច្នេះ កំណត់ទូតកម្ពុជាដែលក្រសួងស្ថាប័នពាក់ព័ន្ធជា ច្រើនធ្វើលិខិតតវ៉ាជាបន្តបន្ទាប់ ចំពោះសកម្មភាពយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នេះ គឺជាមូលដ្ឋានច្បាប់យ៉ាងរឹងមាំដើម្បីបញ្ជាក់ថា កម្ពុជាមិនទទួលយក មិនអនុញ្ញាត មិនឱ្យភាគីថៃកាន់កាប់ដែនអធិបតេយ្យភាពជាតិរបស់ខ្លួនជាដាច់ខាត ៕

ចែករំលែកព័តមាននេះ