ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ដីឥដ្ឋ​-​ថ្ម​គរ សម្រេច​បាន​ជិត ៥០% លឿន​ជាង​ផែនការ និង​ត្រៀមខ្លួន​ភ្ជាប់​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់

39 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ ២០២៦ គម្រោង​សាងសង់​ស្ពាន​ដីឥដ្ឋ​-​ថ្ន​គរ សម្រេច​បាន​វឌ្ឍនភាព​ការងារ ៤៧,៦…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ ២០២៦ គម្រោង​សាងសង់​ស្ពាន​ដីឥដ្ឋ​-​ថ្ន​គរ សម្រេច​បាន​វឌ្ឍនភាព​ការងារ ៤៧,៦ % លឿន​ជាង​ផែនការ ២,៦០% ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន ។

ស្ពាន​ដីឥដ្ឋ​-​ថ្ន​គរ បើក​ការដ្ឋាន​សាងសង់​រួម​គ្នា​ជាមួយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត នៅ​ថ្ងៃ​ទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ឯកឧត្តម វ៉ាង វិ​ន​ធៀន អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ។

អ្នកនាំពាក្យ ឱ្យ​ដឹង​ទៀត​ថា ស្ពាន​ដីឥដ្ឋ​-​ថ្ម​គរ មាន​ទីតាំង​ត្រើយ​ខាងលិច​ស្ថិត​ក្នុង​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ត្រើយ​ខាងកើត​ស្ថិត​ក្នុង​ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ នេះ​ជា​គម្រោង​ដ៏​សំខាន់​សម្រាប់​កា​រត​ភ្ជាប់​សេដ្ឋកិច្ច ការ​ដឹក​ជញ្ជូន ពី​ភាគ​ខាងត្បូង និង​ខាងកើត រាជធានី​ភ្នំពេញ ដោយ​ភា្ជ​ប់​មហាវិថី ស៊ី ជី​ន​ពីង (​ក្រវាត់ក្រុង​ទី ៣) ត្រង់​ចំណុច​ផ្លូវជាតិ​លេខ ១ និង​ត្រើយ​ខាងកើត​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ