ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ១៥ថ្ងៃ គ្រោះអគ្គិភ័យកើតឡើងជិត៣០ ករណី បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១៥​ថ្ងៃ កន្លង​មកនេះ ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះ​អគ្គិភ័យ​បាន​កើតឡើងចំនួន​២៨​ករណី ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១៥​ថ្ងៃ កន្លង​មកនេះ ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះ​អគ្គិភ័យ​បាន​កើតឡើងចំនួន​២៨​ករណី ។ នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ ។

បើ​តាម​របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា គ្រោះ​អគ្គិភ័យ​ទាំងនោះ​បាន​បណ្ដាល​ឱ្យ​មានការ​ខូចខាត និង​ឆេះ​ផ្ទះសំបែង​ប្រជាពលរដ្ឋ​២២​ខ្នង បន្ទប់​ស្នាក់​នៅ​៣ ព្រៃ​៣​កន្លែង តូប​លក់ដូរ​២ ឡថ្នាំ​ជក់​១ រោង​ដាក់​ចំបើង​១ ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។

ករណី​អគ្គិភ័យ​ទាំងនេះ មាននៅ​មូលដ្ឋាន​ជា​អាទិ៍ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពត កែប ព្រះ​សីហ​នុ ពោធិសាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប ក​ពង់​ធំ ស្ទឹង​ត្រែង ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ។

សូម​ជម្រាប​ថា ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នៅ​ទូ​ទាំង​ប្រទេស មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ៩៧​ករណី បណ្ដាល​ឱ្យ​ខូចខាត និង​ឆេះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ៨៣​ខ្នង តូប​១​ខ្នង ឃ្លាំង​១០​ខ្នង កុដិ​៨​ខ្នង វិហារ​១​ខ្នង បន្ទប់​៤​បន្ទប់ និង​អគារ​ស្នាក់​នៅ​១​ខ្នង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ