ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតដល់ថ្ងៃភ្ជាប់ពាក្យ បែរ​កើត​ករណីឃា.តកម្ម បា.ញ់ស្លា.ប់៣នាក់ នៅ​ឃ្លាំងលក់អង្ករដ៏ធំមួយ ក្នុងស្រុកត្បូងឃ្មុំ

2 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ករណី​បាញ់ប្រហារ បណ្តាល​ឱ្យ​គូ​ដណ្ដឹង២នាក់​ ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​​អាធ័ម ។ ​បន្ទាប់​មក​ខ្មាន់កាំភ្លើង​ក៏​បាញ់​សម្លាប់​ខ្លួនឯង​តាមក្រោយ ​។ ​ហេតុការណ៍​ខាងលើ​នេះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ៧និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៦​មីនា…

ខេត្ត​ត្បូងឃ្មុំ ៖ មាន​ករណី​បាញ់ប្រហារ បណ្តាល​ឱ្យ​គូ​ដណ្ដឹង២នាក់​ ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​​អាធ័ម ។ ​បន្ទាប់​មក​ខ្មាន់កាំភ្លើង​ក៏​បាញ់​សម្លាប់​ខ្លួនឯង​តាមក្រោយ ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​បង្កការភ្ញាក់​ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត ៧និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​១៦​មីនា ឆ្នាំ​២០២៦ នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។ បន្ទាប់ពីកើតហេតុ ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សាកសព​ភ្លាម​ៗ និងសន្និដ្ឋានថា ​ករណី​នេះ​អាច​កើត​ចេញពី​ភ្លើង​ប្រចណ្ឌ​ ។

​ជន​រង​គ្រោះទាំង២នាក់ ក្នុងនោះម្នាក់​ឈ្មោះ គី​ម លាង​អេ​ង ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​កន្លែង​កើតហេតុ​) ​និងម្នាក់ទៀត​​ឈ្មោះ សុខ វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅនៅ​ភ្នំពេញ (​ស្លាប់​កន្លែង​កើតហេតុ​) ។

ចំណែកជនសង្ស័យ​ឈ្មោះ វណ្ណ ត្រកាល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​(បានស្លាប់ នៅកន្លែងកើតហេតុ​) ។

តាមប្រភពពី​​ស្ត្រី​​ម្នាក់​អាយុ​៧០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​គាត់​កំពុង​តែ​មើល​ចៅ​តូច​នៅ​ក្រោមផ្ទះ​ឈើ ដែល​ស្ថិត​នៅ​ជាប់​ទីតាំង​ឃ្លាំង​លក់​អង្ករ​ធំ​មួយ​កន្លែង​ក្នុងភូមិ​ស្រែ​សៀម ​ស្រាប់តែ​ឮ​សូរ​សំឡេង​គ្រាប់​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​ ​ហើយ​គាត់​បាន​ដើរ​ចេញ​មក​មុខ​ផ្ទះ​អើត​មើលទៅ​ទីតាំង​ឃ្លាំង​អង្ករ​នោះ​មាន​សភាព​ស្ងាត់​មិនឃើញ​មាន​មនុស្ស​ណា​ម្នាក់​ ។ ​

សាក្សី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​មក​គាត់​បាន​ទៅ​ហៅ​ប្ដី​ដែល​សម្រាក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ឲ្យ​ចេញ​ទៅ​មើល​ឃ្លាំង​លក់​អង្ករ​នោះ​ក៏​ស្រាប់តែ​ឃើញ​មនុស្ស​ស្លាប់​​ដល់​ទៅ​បី​នាក់​ ។ ប្ដី​របស់​​គាត់​មិន​បាន​ទៅ​ណា​នោះ​ទេ​ គឺ​នៅ​ទីនោះ ដោយ​ជួយ​មើល​និង​ទូរ​សព្ទ​ហៅ​តា​អាចារ្យ​ឱ្យ​មក​ ​ហើយ​ក៏​មាន​ទាហាន​ដែល​នៅ​បន្ទាយ​ជាប់​នឹង​ផ្ទះ​របស់​គាត់​មាន​គ្នា​៣​ទៅ​៤​នាក់​បាន​មក​មើល ឃើញ​សាកសព​ដេក​ស្លាប់​ក្នុង​ថ្លុក​​ឈាម​ ​ក៏​ប្រញាប់​ទូរ​សព្ទ​ប្រាប់​ទៅ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ចុះ​មក​ពិនិត្យ​សព​។

ហេតុ​ការ​បាញ់ប្រហារ​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ និង​អ្នកដំណើរ​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​ឈប់​មើល​ពីរ​ខាងក្រៅ​របង​ទៅ​ក្នុង​ទីតាំង​ឃ្លាំង​លក់​អង្ករ​នោះ។

សាក្សី​បាន​លើក​ឡើង​ថា​ ចំពោះ​មូលហេតុ​ដែល​បាញ់ប្រហារ​នេះ ដោយសារ​តែ​​ជនដៃដល់​នោះ​បាន​លួច​ស្រឡាញ់​​ស្ត្រីរងគ្រោះ ​តែ​​សាម៉ី​ខ្លួន​មិន​បានដឹង​ ​លុះ​​ពេល​ដែល​ដឹង​ថា ​ស្ត្រីរងគ្រោះ​​ភ្ជាប់ពាក្យ​ ក៏​កើត​ទៅ​ជា​រឿង​ប្រចណ្ឌ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២៦ ក៏​បាន​យក​កាំភ្លើងខ្លី​បាញ់ប្រហារ​ទាំងពីរ​នាក់​គូរ​ដណ្ដឹង​នោះ​ស្លាប់​ក្នុង​​ថ្លុក​​ឈាម​យ៉ាង​​អាណោចអាធ័ម ។​

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​: កាលពីមុន ​ឃាតករ​ដែលជាជន​ដៃដល់​និង​​ស្ត្រី​រង​គ្រោះ ​គឺ​ធ្លាប់​បាន​រកស៊ី​ជាមួយ​គ្នា​ មាន​ឃ្លាំង​អង្ករ​ដូច​គ្នា ហើយ​តែងតែ​ចេញចូល​ទីតាំង​កន្លែង​កើតហេតុ​ទៀត​ផង​។ ស្រប​ពេល​ដែល​បានដឹង​ថា​​ស្ត្រី​​រង​គ្រោះ​ត្រូវ​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០២៦ ​ជនដៃដល់​​ក៏​កើត​ភ្លើង​​ប្រច័ណ្ឌ​ហើយ​បាន​ទិញ​កាំភ្លើងខ្លី​មួយ​ដើម​ជិះ​ម៉ូតូ​មួយ​គ្រឿងចូល​មក​ដល់​ឃ្លាំង​អង្ករ ​ហើយ​ក៏​យក​កាំភ្លើង​នោះ​បាញ់​ទៅ​លើ​គូ​ដណ្ដឹង​របស់​ស្ត្រី​​រងគ្រោះ។ ស្រប​ពេល​ដែល​ជន​រង​គ្រោះ​រត់​​មក​​ជួយ​ឃាត់​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ ខ្មាន់កាំភ្លើង​ក៏​បាន​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ។ ​បន្ទាប់​មក​​ ជនដៃដល់​​ក៏​បាន​ធ្វើ​អត្តឃាតដោយ​​បាញ់​សម្លាប់​ខ្លួនឯងតាមក្រោយ ។ ចំពោះ​វត្ថុ​តាង​សំបក​គ្រាប់​កាំភ្លើងខ្លី​ដែល​សមត្ថកិច្ច​រើស​បាន​មាន​ចំនួន​៨​គ្រាប់​។

​សូម​បញ្ជាក់​ថា​ ឃាតករ​ពី​មុន​មក​ធ្លាប់​មាន​ប្រវត្តិ​រកស៊ី​អង្ករ​ជាមួយនឹង​​ស្ត្រី​​រង​គ្រោះ ហើយ​​រូបគេ​​ថែម​ទាំង​មាន​ប្រពន្ធ​នៅ​ឯ​បរទេស​ឯណោះ តាម​ដំណឹង​ប្រពន្ធ​នៅ​ស្រុក​ក្រៅ កំពុង​តែ​រត់ការ​ដើម្បី​ធានា​យកប្ដី​ទៅ​នៅឯ​បរទេស ​តែ​​ជា​​អកុសល​បែរជា​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​ទៅ​វិញ​។

ករណី​ខាងលើ​នេះ​ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាប់​ពី​បាន​ពិនិត្យ​ចប់​ ក៏ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ