ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អូស្ត្រាលី ៖ ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈដំណើរទស្សនកិច្ចផ្លូវការ

1 ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក​ជំទាវ ភែ​នី វ៉ុ​ង (Penny…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក​ជំទាវ ភែ​នី វ៉ុ​ង (Penny Wong) រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ។

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ជំទាវ Penny Wong រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ។

ក្នុង​ជំនួប​ពិភាក្សា​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោក​ជំទាវ​រដ្ឋមន្ត្រី​ការ​បរទេស ក្នុង​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តល់​បដិសណ្ឋារកិច្ច ជូន​ឯកឧត្តម និង​គណៈប្រតិភូ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​ឯកឧត្តម នៅ​ប្រទេស​អូស្ត្រាលី​នេះ ។ ឯកឧត្តម ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​ផ្លូវការ​នេះ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​លោក​ជំទាវ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ក៏​បាន​ឆ្លៀតឱកាស​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​សកល​ដែល​ជា​ប្រយោជន៍ ព្រមទាំង​កង្វល់​រួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ