ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញ​ស.ព​ទារក​ទើប​​កើត​ត្រូវ​គេ​ច្រក​ក្នុង​ថង់​ខ្មៅ​ សង្ស័យ​បោះចោ.ល​ពីលើ​ផ្ទះ​ជួល​មួយ​កន្លែង

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សាកសព​ទារក​ម្នាក់​ដែល​អ្នក​ភូមិ​អះអាង​ថា អាច​ទើប​និង​កើត​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ពុំ​ដឹង​ថា​ជា​ឪពុក​ម្ដាយ ឬ​នរណា​ទេ ច្រក​ក្នុង​ថង់​ព​ណ៍​ខ្មៅ​១ រួច​បោះចោល ដែល​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ​ ៖ សាកសព​ទារក​ម្នាក់​ដែល​អ្នក​ភូមិ​អះអាង​ថា អាច​ទើប​និង​កើត​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ពុំ​ដឹង​ថា​ជា​ឪពុក​ម្ដាយ ឬ​នរណា​ទេ ច្រក​ក្នុង​ថង់​ព​ណ៍​ខ្មៅ​១ រួច​បោះចោល ដែល​សង្ស័យ​ថា ទម្លាក់​ពីលើ​ផ្ទះ​ជួល​មួយ​កន្លែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នាំ​គ្នា​ទៅ​ចោមរោម​មើល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថុ​ិ​ត​នៅ​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​បុរស​ម្នាក់​ដែល​ជា​អ្នក​រស់នៅ​ជិត​ផ្ទះ​ជួល​ខាងលើ​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​គាត់​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ បានឮ​ស្នូរ​គេ​ទម្លាក់​របស់​ម្យ៉ាង​ពីលើ​ផ្ទះ​ជួល​នោះ​លាន់​សូក​ក្ឌុក ប៉ុន្តែ​ខណៈនោះ​គាត់​មិន​បាន​ចេញ​ទៅ​មើល​នោះ​ទេ ព្រោះ​កន្លង​មក​អ្នក​ស្នាក់​នៅផ្ទះ​ជួល​នោះ​តែងតែ​ទម្លាក់​ថង់​សំរាម​ចោល​ជា​ទម្លាប់​ទៅ​ហើយ ។ លុះ​ក្រោយមក​ស្រាប់តែ​អ្នក​ដើរ​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​ថង់​ខ្មៅ​១​នៅ​កន្លែង​ដែល​គាត់​ឮ​ស្នូរ​ទម្លាក់​នោះ ដោយ​មាន​ជើង​ទារក​ម្ខាង​ចេញ​ក្រៅ​ថង់ ក៏​ស្រែក​ប្រាប់​គេឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោមរោម​មើល​ក៏​ឃើញ​សព​ទារក​នៅ​ក្នុង​ថង់​នោះ​គួរ​ឲ្យ​អាណិតអាសូរ​បំផុត រួច​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទារក​នេះ​អាច​ទើប​និង​កើត​បាន​រយៈពេល​ប្រមាណ​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ពុំ​បានដឹង​ថា នរណា​ជា​ឪពុក​ម្ដាយ​ទារក​នេះ​ទេ ទើប​ដាច់​ចិត្ត​បោះចោល​សព​កូនប្រុស​បែប​នេះ ។ ដោយឡែក​នៅ​ប្លុក​ផ្ទះ​ជួល​នោះ​មាន​មនុស្ស​ជួល​នៅ​ច្រើន ដូច្នេះ​ពុំ​ដឹង​ថា​នរណា​មាន​ផ្ទៃពោះ​សម្រាលកូន​រួច បែរជា​បោះចោល​នោះ​ឡើយ ។ ប៉ុន្តែ​ទោះជា​បែប​ណា​ឪពុក​ម្ដាយ​គួរតែ​មានធម៌​មេត្តា​បើ​កូន​ស្លាប់​គួរតែ​យក​ទៅ​បញ្ចុះ ឬ​បូជា​ឲ្យ​បាន​ត្រឹមត្រូវ មិន​គួរ​យក​បោះចោល​បែប​នេះ​សោះ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពួក​គាត់​ពុំ​ដឹង​ថា​តើ​ទារក​នោះ​ស្លាប់​រួច ទើបត្រូវ​ឪពុក​ម្ដាយ​ទម្លាក់​ចោល​ជា​ក្រោយ ឬ​ក៏​ទម្លាក់​ចោល​ទាំង​រស់ ហើយ​ពេល​ធ្លាក់​ដល់​ដី​ទើប​ស្លាប់​នោះ​ទេ ប៉ុន្តែ​ពេល​ប្រទះ​ឃើញ​ភ្លាម​ៗ​ទារក​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​ទៅ​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ទីតាំង​កើតហេតុ រួច​រាយការណ៍​ទៅ​កាន់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយមក​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។ បន្ទាប់​មក​បាន​ប្រគល់​សព​ទៅ​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​យក​ទៅ​បូជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ