ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពចុះពិនិត្យការងារបច្ចេកទេស និងការដ្ឋានជួសជុលប្រាសាទចំនួន៥ ក្នុងរមណីយដ្ឋានកោះកេរ

5 ម៉ោង មុន

ខេត្តព្រះវិហារ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​លទ្ធផល​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ជា​ច្រើន​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។ ជាក់ស្តែង​នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែមីនា…

ខេត្តព្រះវិហារ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បានឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​លទ្ធផល​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​ជា​ច្រើន​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។

ជាក់ស្តែង​នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ៖ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ចុះ​ពិនិត្យ​មើល​លទ្ធផល​ការងារ​អភិរក្ស​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។

នា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ រួម​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​មើល​លទ្ធផល​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​នោះ​មាន ប្រាសាទខ្នារ ប្រាសាទគោក​គ្រង ប្រាសាទក្រចាប់ ប្រាសាទ​បល្ល័ង្ក​ត្បូង និង​ប្រាសាទក្រហម ។

ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ បាន​ពិភាក្សា​អំពី​ស្ថានភាព​សំណង់​ប្រាសាទ បច្ចេកទេស​ជួសជុល វឌ្ឍនភាព​ការងារ និង​ផែនការ​បន្ត​ទៅ​ថ្ងៃ​ខាង​មុខ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​កែ​លម្អរ​ចំណត​ប្រាសាទប្រាំ រួម​នឹង​សម្បទា​ទេសចរណ៍​ចាំបាច់​មួយ​ចំនួន ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឱ្យ​បាន​កាន់តែ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ