ខេត្តស្វាយរៀង ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃរសៀលទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ពន្ធនាគារខេត្តស្វាយរៀង រៀបចំកម្មវិធីអប់រំដល់ជនជាប់ឃុំប្រចាំសប្តាហ៍ តាមបន្ទប់នីមួយៗ ។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀងបានចាត់អោយការិយាល័យ អប់រំកែប្រែ និងស្ដារនីតិសម្បទាសហការជាមួយ ការិយាល័យប្រតិបត្តិ បានប្រជុំអប់រំជនជាប់ឃុំប្រចាំសប្តាហ៍ ដល់ជនជាប់ឃុំតាមបន្ទប់នីមួយៗ ។

ដោយមានការចូលរួមពីលោកវរអគ្គានុរក្ស១. ថោង សុវណ្ណារ៉ា អនុប្រធានទទួលផែនប្រតិបត្តិ និងលោកវរអគ្គានុរក្សថ្នាក់លេខ១ សាន់ ដារ៉ា អនុប្រធានពន្ធនាគារទទួល ការិយាលយ័អប់រំកែប្រែ និងស្តានីតិសម្បទា លោកវរអគ្គានុរក្ស១. ញឹម ឡា ប្រធានការិយាល័យអប់រំកែប្រែ និងស្តានីតិសប្បទា ព្រមទាំមន្ត្រីជំនាញ និងជនជាប់ឃុំ នៅអគារE បន្ទប់E1និងE2 ចំនួន៦១នាក់ បុរស ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ចំពោះការអប់រំណែនាំដល់ជននូវខ្លឹមសារដូចខាងក្រោម ៖
-បទបញ្ជាផ្ទៃក្នុងរបស់ជនជាប់ឃុំ
-សីលធ៌ម រស់នៅ
-បញ្ហាផលប៉ះពាល់នៃគ្រឿងញៀ.ន
-សុខភាព អនាម័យ ជំងឺឆ្លង ៕
ចែករំលែកព័តមាននេះ