ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​​ថា​ខ្លួន​វា.យ​បណ្ដេញ​កង​ទ័ព​រុស្ស៊ី​ពី​ចំណុច​កណ្ដាល​ទី​ក្រុង​ផូក​រ៉ូស

1 នាទី មុន

ទីក្រុង​កៀវ៖ កង​ទ័ព​អ៊ុយ​ក្រែន​អះ​អាង​ថា​ពួក​គេ​បន្ត​​​ឈរ​ជើង​​នៅ​​នៅ​ទី​ក្រុង​ផូក​រ៉ូស​ និង​រា​រាំង​កង​ទ័ព​រុស្ស៊ី​មិន​ឱ្យ​វាយ​សម្រុក​ចូល​ទី​ក្រុង​នេះ​បាន​ឡើយ​​។ ​​អ៊ុយ​ក្រែន​បាន​វាយ​ប្រហារ​កងទ័ព​រុស្ស៊ី​នៅ​ចំណុច​កណ្ដាល​នៃ​ទី​ក្រុង​ដែល​រង​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​។ ពួកគេ (ទ័ព​អ៊ុយ​ក្រែន) អាច​វាយ​យក​បាន​មក​វិញ​នូវ​ស្ថានីយ​រថ​ភ្លើង​មួយ​កន្លែង​, សាកល​វិទ្យាល័យ និង​មូល​ដ្ឋាន​របស់​កង​​ទ័ព​រុស្ស៊ី​។ នេះ​បើ​យោ​ងតាម​សេចក្ដី​ប្រកាស​របស់​កង​ទ័ព​ប្រតិ​បត្តិ​ការ​វាយ​លុកទី​៧​របស់​អ៊ុយ​ក្រែន​។…

ទីក្រុង​កៀវ៖ កង​ទ័ព​អ៊ុយ​ក្រែន​អះ​អាង​ថា​ពួក​គេ​បន្ត​​​ឈរ​ជើង​​នៅ​​នៅ​ទី​ក្រុង​ផូក​រ៉ូស​ និង​រា​រាំង​កង​ទ័ព​រុស្ស៊ី​មិន​ឱ្យ​វាយ​សម្រុក​ចូល​ទី​ក្រុង​នេះ​បាន​ឡើយ​​។ ​​អ៊ុយ​ក្រែន​បាន​វាយ​ប្រហារ​កងទ័ព​រុស្ស៊ី​នៅ​ចំណុច​កណ្ដាល​នៃ​ទី​ក្រុង​ដែល​រង​ខូច​ខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​។ ពួកគេ (ទ័ព​អ៊ុយ​ក្រែន) អាច​វាយ​យក​បាន​មក​វិញ​នូវ​ស្ថានីយ​រថ​ភ្លើង​មួយ​កន្លែង​, សាកល​វិទ្យាល័យ និង​មូល​ដ្ឋាន​របស់​កង​​ទ័ព​រុស្ស៊ី​។ នេះ​បើ​យោ​ងតាម​សេចក្ដី​ប្រកាស​របស់​កង​ទ័ព​ប្រតិ​បត្តិ​ការ​វាយ​លុកទី​៧​របស់​អ៊ុយ​ក្រែន​។

មូល​ដ្ឋាន​របស់​យើង​នៅ​ភាគ​កណ្ដាល​ទី​ក្រុង​នៅ​ដដែល​ ការ​ប្រយុទ្ធ​គ្នា​តូច​ៗ​នៅ​តែ​បន្ត​ ហើយ​ពួក​ស​ត្រូវ​របស់​យើង​មិន​អាច​វាយ​សម្រុក​បន្ថែមទៀត​ទេ​។ ទី​ក្រុង​ផូករ៉ូស​ត្រូវ​គេ​ដាក់​រហស្ស​នាម​ថា​ «បន្ទាយ​ការ​ពារ​តំបន់​ដូញែត​» ដែល​ជា​ខ្សែ​ត្រៀម​សំខាន់​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​ និង​មាន​តំណ​ភ្ជាប់​ទៅ​ទី​ក្រុង​តូច​ធំ​​នា​នា​ដែល​បង្កើត​បាន​ជា​កំពែង​ការ​ពារ​​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​កើត​។ រុស្ស៊ី​ចាប់​ផ្ដើម​បើក​យុទ្ធ​នា​ការ​វាយ​យក​ទី​ក្រុង​ផូក​រ៉ូស​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០២៤​។

កង​ទ័ព​រុស្ស៊ី​មិន​ប្រើ​យុទ្ធ​សាស្ត្រ​វាយ​ទម្លុះ​ខ្សែ​ការ​ពារ​ចូល​ទី​ក្រុង​ផូក​រ៉ូស​ទេ​។ ប៉ុន្តែ​ពួក​គេ​ប្រើ​យុទ្ធ​សាស្ត្រ​​ហ៊ុម​ព័ទ្ធ​​ពី​ខាង​ក្រៅ​​ និង​បិទ​ខ្ទប់​កង​ទ័ព​អ៊ុយ​ក្រែន​ដែលចង់​បញ្ជូន​ទៅ​ជួយ​ទី​ក្រុង​នេះ​​​។ បន្ទាប់​មក​ រុស្ស៊ី​​ចូល​​​​តំបន់កណ្ដាល​ក្រុង​ផូករ៉ូស​ដោយ​សន្សឹម​​ៗ។ រុស្ស៊ី​វាយ​នៅតំបន់​ជាយ​ក្រុង​ខាង​ត្បូង​ឆ្ពោះ​ទៅ​កាន់​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូស (Dnipropetrovsk) ​ដែល​នៅ​ក្បែរ​នោះ។​

ក្រុម​អ្នក​ជំនាញ​យោធា​យល់​ថា​ទី​ក្រុ​ងផូក​រ៉ូស​លែង​មាន​សារៈ​សំខាន់​ផ្នែក​ភស្តុ​ភារ​ត​ទៅ​ទៀត​ហើយ​សម្រាប់​កង​ទ័ព​អ៊ុយ​ក្រែន​។ ប៉ុន្តែ​បើ​សិន​កង​ទ័ព​រុស្ស៊ី​វាយ​យក​​​ទី​ក្រុង​នេះ​បាន​​ ពួក​គេ​ងាយ​ស្រួល​វាយ​ចូល​មូល​ដ្ឋាន​ដទៃ​ទៀត​នៅ​តំបន់​ដូញែត​។ ម៉្យាង​ទៀត​ បើ​បណ្ដោយ​​ឱ្យ​រុស្ស៊ី​វាយ​យក​បាន​ទី​ក្រុង​នេះបាន​ វា​ប្រៀប​បាន​នឹង​ការ​ទះ​មួយ​កំផ្លៀង​យ៉ាង​ដំណំ​សម្រាប់​អ៊ុយ​ក្រែន​។​

កង​ប្រតិ​បត្តិ​ការ​​សឹក​ទី​៧​របស់​អ៊ុយ​ក្រែន​ថ្លែង​ថា​នៅ​ពេល​វាយ​រុញ​ច្រាន​កងទ័ព​រុស្ស៊ី​ចេញ​ពី​ទី​តាំង​កណ្ដាល​នៃ​ទីក្រុង​ផូក​រ៉ូស​រួច​ហើយ​​ អ៊ុយ​ក្រែន​អាច​បញ្ឈប់​រុស្ស៊ី​មិន​ឱ្យ​កសាង​កម្លាំង​នៅ​ក្នុង​ទី​ក្រុង​នេះផង​ និង​​បញ្ឈប់​ការ​ដាក់​សម្ពាធ​ទៅ​លើ​​ខ្សែ​ការ​ពារ​របស់​អ៊ុយ​ក្រែន​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​នេះ​ផង​។ កង​ប្រតិ​បត្តិ​ការ​ដដែល​នេះ​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​បន្ត​ទៀត​ថា​កង​ទ័ព​រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​អស់​ជា​ច្រើន​នៅ​ពេល​ពួក​គេ​ព្យាយាម​វាយ​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​ដែល​ខណ្ឌ​ចែក​ទី​ក្រុង​នេះ​ភាគ​ខាង​កើត​ និង​​ភាគ​ខាង​លិច​។ ទាហាន​រុស្ស៊ី​ប្រហែល​៤​រយ​នាក់​បាន​ស្លាប់​នៅ​ផូក​រ៉ូស​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា​។ នេះ​បើយោ​ង​តាម​ប្រ​ភព​ពីញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ