ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​នឹង​មិន​ឆ្លាត​សោះ ​ព្រោះតែ​អាហារ​១​នេះ​ដែល​ម៉ាក់​ៗ​ញ៉ាំ

18 ម៉ោង មុន

នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ប្រសិនជា​អ្នក​ចង់​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វ៉ៃ អ្នក​គួរតែ​ចៀស​កុំ​ពិសារ​អាហារ​មួយ​ចំនួន​ឲ្យ​សោះ ព្រោះ​វា​អាច​បំផ្លាញ​ខួរក្បាល​កូន​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ? ប៊ី​ចេ​ង​គឺជា​របស់​ដែល​អ្នក​មិន​គួរ​ញ៉ាំ​បំផុត​ដូចដែល​អ្នក​ធ្លាប់​ដឹង​រួច​មក​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​បំផ្លាញ​សុខភាព​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ថែម​ទាំង​អាច​បំផ្លាញ​អ្នក​យ៉ាង​ងាយ​បំផុត​។ អាហារ​ដែល​ផ្អាប់​ដូច​ជា​ជ្រក់…

នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ ប្រសិនជា​អ្នក​ចង់​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វ៉ៃ អ្នក​គួរតែ​ចៀស​កុំ​ពិសារ​អាហារ​មួយ​ចំនួន​ឲ្យ​សោះ ព្រោះ​វា​អាច​បំផ្លាញ​ខួរក្បាល​កូន​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះទៅ?

ប៊ី​ចេ​ង​គឺជា​របស់​ដែល​អ្នក​មិន​គួរ​ញ៉ាំ​បំផុត​ដូចដែល​អ្នក​ធ្លាប់​ដឹង​រួច​មក​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​បំផ្លាញ​សុខភាព​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ថែម​ទាំង​អាច​បំផ្លាញ​អ្នក​យ៉ាង​ងាយ​បំផុត​។

អាហារ​ដែល​ផ្អាប់​ដូច​ជា​ជ្រក់ ឬ​របស់​ផ្សេង​ៗ​ក៏​អ្នក​មិន​អាច​ញ៉ាំ​បាន​ដែរ​បើ​អ្នក​ចង់​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ​។

កាហ្វេ ត្រី​ឆៅ និង​ស្ករ​កៅស៊ូ​សុទ្ធតែ​អ្នក​គួរតែ​ចៀស​កុំ​ពិសារ ទើប​កូន​អាច​មាន​ខួរក្បាល​ដ៏​ឆ្លាត​មួយ​បាន​។

ពោត​លីង​ដែល​លក់​តាម​រោងកុន និង​ឆា​ខ្វៃ​ដែល​លក់​តាម​ផ្លូវ​ក៏​មិន​អាច​បរិភោគ​ច្រើន​ដូច​គ្នា ព្រោះ​វា​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ខួរក្បាល​កូន​ងាយ​កើត​មាន​បញ្ហា​បាន​ដោយ​មិនដឹង​ខ្លួន​។

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ក្រូច​ច្របាច់ អ្នក​មិន​អាច​ដាក់​ស្ករ​បាន​ទេ អ្នក​អាច​ពិសារ​តែ​ក្រូច​បាន​ហើយ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក ដោយ​អាច​លើស​ជាតិ​ស្ករ​ក្នុង​រាង​កាយ​។

ពង​ទា​ក្បុង​(​ពង​ទា​ខ្មៅ​)​ក៏​អ្នក​មិន​អាច​ពិសារ​បាន​ដែរ ព្រោះ​វា​អាច​ឲ្យ​អ្នក​ខ្វះ​ឈាម និង​ធ្វើ​ឲ្យ​ខួរក្បាល​កូន​ចុះ​ខ្សោយ​ជា​ខ្លាំង​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ