ខេត្តកំពង់ចាម ៖ ករណីនេះជនសង្ស័យបានសារភាពថា «ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំរហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់» ។

រដ្ឋបាលខេត្តកំពង់ចាម ជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា នៅវេលាម៉ោងប្រមាណ៦:០០ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីករណីឃាតកម្មដុតផ្ទះ និងអារ.កសម្លា.ប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្លាមៗលោកអភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និងវែកមុខជនល្មើស ទទួលបានលទ្ធផលដូចខាងក្រោម ៖

ទី១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារ.កសម្លា.ប់ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥:៣០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ៣០នាទីមុនសមត្ថកិច្ចទទួលបានព័ត៌មាន ។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការដាច់ស្រយ៉ាល ។
ទី២. ឃាតកម្មដុតផ្ទះ និងអារករសម្លា.ប់នេះ បានបណ្តាលឱ្យមនុស្ស៩នាក់ បាត់បង់ជីវិត ក្នុងនោះ៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀត ត្រូវបានអា.រកសម្លា.ប់នៅចម្ងាយប្រហែល១០០ម៉ែត្រពីទីតាំងផ្ទះឆេះ ។ ជនរងគ្រោះទាំង៩នាក់ មានស្រី៧នាក់ និងប្រុស២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា ។

ទី៣. ជនសង្ស័យជាឃាត.ក ត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ សុបិន្ត មិនា អាយុ២១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យ ក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ ។

នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យហាក់មានស្មារតីមិនប្រក្រតី ។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងសារធាតុញៀ.នឡើយ ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀត។
ជាការសន្និដ្ឋានបឋមជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាញ់ញាតិនឹងគ្នាដូច្នេះ បញ្ហាឃាតកម្មនេះ គឺជាបញ្ហាផ្ទៃក្នុងគ្រួសារ ។ ចំពោះមូលហេតុ ដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មនេះ គឺជនសង្ស័យបានសារភាពថា «ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំរហូតដល់ខ្លួនបាន សម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់» ។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះសោកនាដកម្ម ដែលបានកើតឡើង យ៉ាងសាហាវយ.ង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើឱ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស ៕








ចែករំលែកព័តមាននេះ