ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​​ជា​អធិបតី​​ដ៏​ខ្ពង់ខ្ពស់ ក្នុងពិធី​ប្រគល់​ផ្ទះ​ថ្មី ជូន​ក្រុម​គ្រួសារ​វីរ​កងទ័ព​ពលី ក្នុង​ខេត្តកំពង់ឆ្នាំង

2 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ​ដែរ  លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយានាយករដ្ឋមន្ត្រីកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ​ដែរ  លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយានាយករដ្ឋមន្ត្រីកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពីសំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦​លោក​ជំទាវ​បណ្ឌិត បាន​នាំ​យក​មក​ជាមួយ​នូវ​អំណោយ​របស់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

ជា​ការ​តបស្នង​សងគុណ រាជរដ្ឋាភិបាល រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ចង​ចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ វីរ​កងទ័ព ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​ការ​ផ្តល់​ជូន​មក​វិញ​នូវ​សន្តិភាព​ជូន​ជាតិ មាតុភូមិ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​ធិ​បតី បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធ​ជន​ពលី​ដូច​ជា​ការ​ផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍​ដល់​កូន​ៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ​។

ការ​រៀបចំ​ឥណទាន​សារ​ជា​ថ្មី ការ​ដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធ​ជន​ក្នុង​សមរភូមិ ថែម​ទាំង​មានការ​គិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​វីរ​យុទ្ធ​ជន​ពលី​ទៀត​ផង​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការ​ជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ