ឆេះទូកុងតឺន័រស្តុកសម្ភារ យ៉ាងសន្ធោសន្ធៅ នៅសង្កាត់ឃ្មួញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទូកុងតឺន័រ ស្តុកស្បៃសម្រាប់ធ្វើទ្រង់មាន់ និងបិទបាំងការដ្ឋាន ព្រមទាំងកញ្ចក់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង ខណៈពេលដែលជាងផ្សារដែកធ្វើធ្នើរនៅខាងក្រៅ ហើយក្តៅបណ្តាលឱ្យឆេះស្បៃជ័រនៅខាងក្នុងបង្កជាអគ្គិភ័យ ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ការដ្ឋានឈ្មោះនូន មករា ភេទប្រុស អាយុ៤៦ឆ្នាំ បានហៅជាងមកផ្សារធ្វើធ្នើរ នៅខាងក្រៅកុងតឺន័រនៅក្នុងការដ្ឋាន ខណៈនោះស្រាប់ឆាបឆេះស្បៃជ័រនៅក្នុងយ៉ាងសន្ធោសន្ធៅ និងផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា តាមការបំភ្លឺ អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកកុងតឺន័រ ធ្វើឱ្យក្តៅឆ្លងឆេះសំណាញ់ជ័រ ស្តុកទុកខាងក្នុង បង្កជាអគ្គិភ័យតែម្តង។
តាមនគរបាលបានអោយដឹងទៀតថា អគ្គិភ័យនេះបណ្តាលទូកុងតឺន័រទំហំ២ម៉ែត្រ គុណ១២ម៉ែត្រដែលស្តុកស្បៃជ័រ សម្រាប់ធ្វើទ្រង់មាន់, សម្រាប់បិទបាំងការដ្ឋាន និងកញ្ចក់ ក្នុងទូកុងតឺន័ររងការខូចខាតទាំងស្រុង តែពុំបណ្ដាឲ្យឆេះរាលដាល និងបង្កអោយមនុស្សណាម្នាក់រងរបួសឡើយ ៕







ចែករំលែកព័តមាននេះ