ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​គេ​បាន​ហើយ ​ថត​​បង្ហោះ​​ក្នុង Story Facebook អស់លក្ខណ៍ ត្រឹម​​ម្ចាស់​ប្រើល្បិ.ចស្រីស្អា.ត

6 ម៉ោង មុន
  • ភ្នំពេញ


រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេ​បាន​ហើយ យក​ទៅ​ថត​បង្ហោះ​ក្នុង Story Facebook ត្រូវ​បាន​ម្ចាស់​ឃើញ បាន​ប្រើ​អោយ​នារី​ៗ​ឆាត​ទាក់ទង​ណាត់ជួប ក៍​ឈាន​ដល់​ការ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ ​ខែតុលា​ ឆ្នាំ​២០២៦ នៅចំណុច​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ សុវណ្ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ម្តុំត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ បានអោយ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៨ ​ខែតុលា​ ឆ្នាំ​២០២៦ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក SUZUKI CROSS ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1MI-7226 ជិះ​ទៅ​ទិញភេសជ្ជៈ​ហូប​នៅ​ម្តុំ​ផ្លូវ​២០០៤ កែង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី លុះ​ទិញ​ហើយ បាន​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​មិត្ត​ភក្ដិ ដោយ​ទុក​ម៉ូតូ​ចោល ហើយ​ភ្លេច​ដក​កូនសោ​ចេញពី​ម៉ូតូ និង​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មិត្ត​ភក្ដិ​បាត់​ លុះ​​ចេញ​មក​វិញ ​ស្រាប់តែ​បាត់​ម៉ូតូ មិនដឹង​ជនសង្ស័យ​​ម្នាក់​​ណា​លួច​នោះ​ទេ ។

ជនរងគ្រោះ​បានបន្តថា ហើយ​យប់​ថ្ងៃ​នោះ ជន​រង​គ្រោះ​ក៍បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​មក​វិញ​ផង​ដែរ ។

តាម​ប្រភព​ដដែលបាន​បន្ត​ទៀត​ថា ស្រាប់តែ​ប៉ុន្មាន​ថ្ងៃនេះ មិត្ត​ភក្តិ​របស់​ជន​រង​គ្រោះ បានឃើញ​រូបភាព​ម៉ូតូរបស់​ជន​រង​គ្រោះ ត្រូវ​បាន​ជនសង្ស័យ​ខាងលើ យក​ទៅ​បង្ហោះ​ប​ង្អូ​ត ក្នុង Story F acebook របស់​ខ្លួន ទើប​មិត្ត​ភក្ដិ​របស់​ជន​រង​គ្រោះ បាន​យក​រូបភាព​ទៅ​បង្ហាញ​ជន​រង​គ្រោះ ទើប​ដឹង​ថា ជា​ម៉ូតូ​របស់​ខ្លួន​ពិតប្រាកដ​មែន ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ខាង​ជន​រង​គ្រោះ​បាន​រក​ល្បិចអោយ​នារី​ៗ​ឆាតតាម​ facebook ញ៉ែ​ជនសង្ស័យ ហើយ​បាន​ណាត់ជួប​ជនសង្ស័យ​នៅ​ទីតាំង​ខាងលើ ទើប​ចាប់​ឃាត់ខ្លួន​បាន​ទាំងជនសង្ស័យ និង​​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​រួច​ប្រគល់​អោយ​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​ក្រោម​យក​ទៅ​សួរនាំ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​សួរនាំ ទើប​ដឹង​ថា​ករណី​នេះ​បាន​កើតឡើង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​ក្រោម ប្រគល់​ករណី​នេះ​អោយទៅ​ខាង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ទៅ​សួរនាំ​អនុវត្ត​នី​តិ​វិធី​បន្ត ៕