ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបករណី​ដឹកលៀសខុសច្បាប់ជាង ៨តោន នៅឆ្នុកទ្រូ

1 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ប្រចាំ​គោលដៅ​ឆ្នុកទ្រូ ចំនួន ១៨​នាក់ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក​វរសេនីយឯក ប៊ី រស្មី​ច​ន្នី បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ដឹក​ជញ្ជូន​ផល​លៀស និង​ធ្វើការ​បង្ក្រាប​ជា​ច្រើន​តោន ។

ប្រតិបត្តិការខាងលើ​​នេះ​បានធ្វើ​ឡើង​កាលពី ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ចុង​ផែ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។ ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន លៀស​ខុសច្បាប់ (​ទំហំ​តូច​ជាង ២.៥​ហ៊ុន ដែល​ច្បាប់​ហាមឃាត់ និង​ជា​ប្រភេទ​សម្រាប់​យក​ទៅ​កែ​ច្នៃ​ធ្វើ​ចំណី​សត្វ​នាំ​ចេញ​ទៅ​វៀតណាម​) សរុប​ប្រហែល​ជាង ៨​តោន ក្នុង​នោះ​មាន​លៀស​ច្រក​កា​រុ​ង​រួច​ចំនួន ៦០​កា​រុង និង​លៀស​មិន​ទាន់​ច្រក់​ចំនួន ៤​ទូក ដែល​ត្រៀម​ឡើង​រថយន្ត​ដឹក​បន្ត​។

បច្ចុប្បន្ន វត្ថុ​តាង (​លៀស​ខុសច្បាប់​) ត្រូវ​បាន​ដកហូត​យក​ទៅ​លែង​ចូល​បឹង​ទន្លេសាប​វិញ នៅ​ចំណុច​ភូមិសាស្ត្រ​ឆ្នុកទ្រូ​ ចំណែក​មធ្យោបាយ​ល្មើស​ទូក​ដឹក​លៀស​ចំនួន ៤​គ្រឿង ត្រូវ​បាន​ដកហូត​រក្សា​ទុក​នៅ​ស្នាក់​ការ​កងពល​៥២ ឆ្នុកទ្រូ​។ ដោយឡែក​ជនសង្ស័យ​ម្ចាស់​ទូក​ចំនួន ៤​នាក់ និង​ម្ចាស់​រថយន្ត​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ និង​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ ៕​