ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹ.ង​ បើកឡានទៅ​បង់សំណាញ់​ ស្រាប់តែ​ធ្លា.ក់​ចូល​ទឹក​ប្រឡាយ ស្ទើរលិ.ចបាត់

52 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ព​ញ​៖ បុរស​ម្នាក់​ក្រោយ​ពី​ផឹក​ស្រវឹង​ស្រឿង​ៗ បាន​បើ​រថយន្ត​ម៉ា​កវី​ស្តូ​១​គ្រឿង​ទៅ​បង់សំណាញ់​ទាំង​យប់​ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប​ក្លែម ហើយ​ខណៈ​ពេល​ទៅ​ដល់​បើករថយន្ត​ថយក្រោយ ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ស្ទើរតែ​លិច​បាត់​ទៅ​ក្នុង​ទឹក​មើល​មិន​ចង់​ឃើញ ។ ប៉ុន្តែ​សំណាងល្អ​គាត់​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​រួច​លូន​ចេញ​ដោយ​សុវត្ថិភាព បន្ទាប់​មក​ហែល​ទឹក​ឡើងគោក​រួច​ក៏​ទៅ​ផ្ទះ​បាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​ក្នុង​ទឹក​ប្រឡាយ​នោះ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​បន្ទាប់​ពុំ​ទាន់​ស្ទូច​ឬ​អូស​ចេញ​នៅឡើយ…

រាជធានី​ភ្នំ​ព​ញ​៖ បុរស​ម្នាក់​ក្រោយ​ពី​ផឹក​ស្រវឹង​ស្រឿង​ៗ បាន​បើ​រថយន្ត​ម៉ា​កវី​ស្តូ​១​គ្រឿង​ទៅ​បង់សំណាញ់​ទាំង​យប់​ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប​ក្លែម ហើយ​ខណៈ​ពេល​ទៅ​ដល់​បើករថយន្ត​ថយក្រោយ ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ស្ទើរតែ​លិច​បាត់​ទៅ​ក្នុង​ទឹក​មើល​មិន​ចង់​ឃើញ ។ ប៉ុន្តែ​សំណាងល្អ​គាត់​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​រួច​លូន​ចេញ​ដោយ​សុវត្ថិភាព បន្ទាប់​មក​ហែល​ទឹក​ឡើងគោក​រួច​ក៏​ទៅ​ផ្ទះ​បាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​ក្នុង​ទឹក​ប្រឡាយ​នោះ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​បន្ទាប់​ពុំ​ទាន់​ស្ទូច​ឬ​អូស​ចេញ​នៅឡើយ ។

ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​យប់​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០២៦ នៅ​តម​ប្រឡាយ​សាក់​សំពៅ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​ខាងលើ​ម៉ា​កវី​ស្តូ ព​ណ៍​ទុយោ​ទឹក ផលិត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ប៉ុន្តែ​ពុំ​ដឹង​ថា​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ ព្រោះ​វា​បាន​លិច​បាត់​ទៅ​ក្នុង​ទឹក​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ចំណែក​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​នេះ ក៏​មិន​ត្រ​បាន​បាន​ស្គាល់ឈ្មោះ​នោះ​ដែរ ។ បុរស​នោះ​បាន​និយាយ​ប្រាប់​គេឯង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ផឹក​សុ​ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ​មួយ​ចំនួន ហើយ​ខណៈ​ពេល​ស្រវឹង​ស្រឿង​ៗ ក៏​បាន​បើករថយន្ត​ខាងលើ​ទៅ​បង់សំណាញ់​នៅ​ចំណុច​កើតហេតុ ដើម្បី​យក​ត្រី​ទៅ​ធ្វើ​ម្ហូប​ក្លែម ។ លុះ​ពេល​ទៅ​ដល់ គាត់​ក៏​បាន​បើករថយន្ត​រ៉ឺ​យែ​ថយក្រោយ ហើយ​ក៏​ស្រាប់តែ​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​បែប​នេះ​តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ គាត់​ក៏​វាយ​បំបែក​កញ្ចក់​រថយន្ត រួច​លូន​ចេញ​ឡើងគោក​ដោយ​សុវត្ថិភាព ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយ​លូន​ចេញពី​ក្នុង​រថយន្ត​រួច បុរស​ម្ចាស់​រថយន្ត​ខាងលើ​នោះ ក៏​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​ទៅ​ផ្ទះ​បាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​ក្នុង​ទឹក​ប្រឡាយ ។ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​៩ ខែ​មិ​នា នៅ​ពុំ​ទាន់​បាន​ហៅ​រថយន្ត​ស្ទូច​ទៅ​ស្ទួ​ច​យក​រថយន្ត​របស់​ខ្លួន​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​នៅឡើយ ។ ដោយ​ពុំ​ដឹង​ថា​បុរស​នោះ​ខ្វះ​ប្រាក់​ដើម្បី​ជួល​រថយន្ត​ស្ទូច​ទៅ​ស្ទូច​យក​រថយន្ត​ខ្លួន​ឡើងគោក​ដើម្បី​យក​ទៅ​ជួសជុល ឬ​ក៏​គាត់​មិន​ទាន់​ស្វាង​ស្រវឹង ក្រោក​មិន​រួច​នោះ​ទេ ។

ដោយឡែក​អ្នក​ភូមិ​ដែល​មិន​បានដឹង​រឿង​កាលពី​យប់ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​រថយន្ត​ស្ថិត​នៅ​ក្នុង​ទឹក​មើលឃើញ​តែ​ពីក្រោយ​បន្តិច​បែប​នេះ ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោមរោម​មើល ។ នៅ​ភ្លាម​ៗ​នោះ​ក៏​បាន​សង្ស័យ​ថា​មាន​អ្នក​ស្លាប់​នៅ​ក្នុង​រថយន្ត​នោះ​ទៀត​ផង ទើប​ពួក​គាត់​រាយ​ការ​ប្រាប់​នគរបាល​ប៉ុស្តិ៍​សាក់​សំពៅ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយដោយ​សារ​តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់ នគរបាល​ក៏​បាន​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​នោះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ