សង្គ្រាមអ៉ីរ៉ង់ ៖ កងទ័ពអាមេរិកប្រកាស នាថ្ងៃទី៨ មីនា ថា ទាហានអាមេរិកទី៧បានត្រូវស្លាប់ក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ដោយទាហាននោះស្លាប់មកពីរបួសធ្ងន់ពេក ពេលអ៊ីរ៉ង់វាយប្រហារលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែមីនា ។

តាមបណ្ដាញសង្គមទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាសរសេរថា ទាហានអាមរិកថ្មីដែលស្លាប់នោះ គឹក្រោយពីរងរបួសធ្ងន់ ក្នុងការវាយប្រហារដំបូងៗរបស់អ៉ីរ៉ង់ក្នុងតំបន់។ ទាហានរូបនេះរងរបួសធ្ងន់កាលពីថ្ងៃទី១ មីនា ដោយសារការវាយប្រហាររបស់អ៉ីរ៉ង់ប្រឆាំងកងទ័ពអាមេរិកនៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១ មីនា ។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី៧ មីនា បានចូលរួមក្នុងពិធីទទួលសពទាហានអាមេរិក៦នាក់ដែលស្លាប់ ក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់។ ពិធីទទួលនោះ ត្រូវបានធ្វើនៅ
ព្រលានយន្តហោះនៃមូលដ្ឋានអាកាសចរណ៍DOVER ។
ក្នុងពិធីនោះ លោកត្រាំបានសម្ដែងការគោរពចំពោះសពទាហានទាំង៦នាក់នោះ ដែលដាក់ក្នុង
មឈូសគ្របទង់ជាតិអាមេរិក ពេលផ្ទេរចេញពីយន្តហោះយោធាមកដាក់ក្នុងរថយន្ត។ ទាហានអាមេរិកទាំង៦នាក់នោះបានស្លាប់បន្ទាប់ពីអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារប្រឆាំងអ៉ីរ៉ង់ ។ ពួកគេជាទាហានបម្រុងឈរជើងនៅប្រទេសគុយវ៉ែត។ បណ្ដាមូលដ្ឋាយោធាអាមេរិកក្នុងតំបន់
មជ្ឈឹមបូព៌ាជាគោលដៅនៃការវាយប្រហាររបស់កងទ័ព និងកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ តាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងៃទី២៨ កុម្ភៈ មក។
ទោះបីជាមានការបាត់បង់ទាហានទាំងនេះក្ដីប្រធានាធិបតីអាមេរិក អះអាងនៅនិវេសនដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដាថា អ្វីៗប្រព្រឹត្តទៅដ៏ល្អ តាំងពីចាប់ផ្ដើមវាយប្រហារអ៉ីរ៉ង់មក ៕
ចែករំលែកព័តមាននេះ