ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានការណ៍កាន់តែវឹកវរ! អាម៉េរិកបាត់បង់យន្តហោះចម្បាំង ២ គ្រឿងបន្ថែមទៀតក្នុងថ្ងៃតែមួយ ខណៈឧទ្ធម្ភាគចក្រសង្គ្រោះរងការបាញ់ប្រហារយ៉ាងសន្ធាប់ពីអ៊ីរ៉ង់

6 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ បានក្លាយជាថ្ងៃដ៏ខ្មៅងងឹតបំផុតមួយសម្រាប់កងទ័ពអាកាសអាម៉េរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមន្ត្រីសហរដ្ឋអាម៉េរិកបានបញ្ជាក់ជាផ្លូវការថា យន្តហោះចម្បាំងចំនួន ២…

ទីក្រុងតេហេរ៉ង់៖ ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ បានក្លាយជាថ្ងៃដ៏ខ្មៅងងឹតបំផុតមួយសម្រាប់កងទ័ពអាកាសអាម៉េរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយមន្ត្រីសហរដ្ឋអាម៉េរិកបានបញ្ជាក់ជាផ្លូវការថា យន្តហោះចម្បាំងចំនួន ២ គ្រឿង គឺប្រភេទ F-15E និង A-10 ​បានធ្លាក់ក្នុងពេលដំណាលគ្នានៅតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ និងក្បែរច្រកសមុទ្រហូម៉ូស។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី៤ ខែមេសានេះ។

នេះគឺជាលើកដំបូងបំផុតដែលយន្តហោះចម្បាំងអាម៉េរិកត្រូវបានបាញ់ទម្លាក់នៅក្នុងទឹកដីអ៊ីរ៉ង់ ចាប់តាំងពីជម្លោះទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល។

បើតាមរបាយការណ៍ពីសារព័ត៌មាន NBC News និង The New York Times យន្តហោះចម្បាំងប្រភេទ F-15E មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងអ៊ីរ៉ង់ ដែលក្នុងនោះមានអាកាសយានិកម្នាក់ត្រូវបានសង្គ្រោះដោយជោគជ័យ ខណៈម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ចំណែកឯយន្តហោះវាយប្រហារ A-10 មួយគ្រឿងទៀតក៏បានធ្លាក់ក្នុងតំបន់ឈូងសមុទ្រពែក្ស ក្បែរច្រកសមុទ្រហូម៉ូស ក្នុងពេលប្រហាក់ប្រហែលគ្នា ប៉ុន្តែសំណាងល្អដែលអាកាសយានិកត្រូវបានសង្គ្រោះដោយសុវត្ថិភាព។

អ្វីដែលកាន់តែរន្ធត់ និងបង្ហាញពីភាពតានតឹងបំផុតនោះគឺ ឧទ្ធម្ភាគចក្រសង្គ្រោះរបស់អាម៉េរិកចំនួន ២ គ្រឿង ដែលកំពុងបំពេញបេសកកម្មយ៉ាងប្រថុយប្រថានដើម្បីស្វែងរកនាវិកដែលបាត់ខ្លួន បានរងការបាញ់ប្រហារយ៉ាងចាស់ដៃពីសំណាក់កងទ័ពអ៊ីរ៉ង់ ប៉ុន្តែជាភ័ព្វសំណាងដែលអាកាសយានិកនៅលើឧទ្ធម្ភាគចក្រទាំងនោះមិនមានរងរបួសឡើយ។ ការបាត់បង់យន្តហោះចម្បាំងទំនើបៗ និងការវាយប្រហារលើក្រុមសង្គ្រោះនាពេលនេះ បានបង្ហាញឱ្យឃើញពីសមត្ថភាពការពារអាកាសដ៏រឹងមាំរបស់អ៊ីរ៉ង់ និងការត្រៀមលក្ខណៈតបតយ៉ាងសាហាវទៅកាន់កងកម្លាំងអាម៉េរិកក្នុងសមរភូមិផ្ទាល់។

ហេតុការណ៍នេះនឹងក្លាយជាសម្ពាធដ៏ធំធេងសម្រាប់រដ្ឋបាលលោក ត្រាំ ក្នុងការសម្រេចចិត្តបន្តយុទ្ធនាការយោធា ខណៈដែលប្រតិបត្តិការស្វែងរកនាវិកដែលបាត់ខ្លួនម្នាក់ទៀតនៅតែបន្តធ្វើឡើងយ៉ាងតានតឹងបំផុតចំកណ្ដាលភ្នក់ភ្លើងសង្គ្រាមដែលមិនទាន់មានសញ្ញាថមថយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ