ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​ និង​អូម៉ង់​កំពុង​តាក់​តែង​លក្ខន្តិកៈ​ដើម្បី​គ្រប់​គ្រង​ច្រក​ហ័រ​ម៉ូស​រួម​គ្នា

12 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​ និង​អូម៉ង់​កំពុង​រៀប​ចំ​ច្បាប់​លក្ខន្តិកៈ​ថ្មី​មួយ​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​មន្ត្រីជាន់​ខ្ពស់​ម្នាក់​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​កា​ហ្សេម ហ្ការី​បា​បាឌី​ (Kazem Gharibabadi) ដែល​ទទួល​បន្ទុ​កខាង​វិស័យ​ច្បាប់​…

ទី​ក្រុង​តេ​អេរ៉ង់​៖ ប្រទេស​អ៊ីរ៉ង់​ និង​អូម៉ង់​កំពុង​រៀប​ចំ​ច្បាប់​លក្ខន្តិកៈ​ថ្មី​មួយ​ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​មន្ត្រីជាន់​ខ្ពស់​ម្នាក់​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ លោក​កា​ហ្សេម ហ្ការី​បា​បាឌី​ (Kazem Gharibabadi) ដែល​ទទួល​បន្ទុ​កខាង​វិស័យ​ច្បាប់​ និង​កិច្ច​ការ​បរទេស​ថ្លែង​ថា​យើង​កំពុង​រៀប​ចំ​ពិធី​សារ​មួយ​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ និង​អូម៉ង់​គ្រប់​គ្រង​ច្រក​ចេញ​ចូល​ហ័ស​ម៉ូស​។

​លោក​ថ្លែង​ថា​​ការ​ធ្វើ​ចលនា​របស់​កប៉ាល់​ត្រូវ​បាន​សម្រប​សម្រួល​នៅ​​ពេល​មាន​សន្តិ​ភាព​ដោយ​អ៊ីរ៉ង់​ និង​អូម៉ង់​ដែល​ជា​ប្រទេស​ជាប់​មាត់​សមុទ្រ​។ សេចក្ដី​តម្រូវ​នេះ​មិន​មែន​មាន​ន័យ​ថា​ជា​ការ​ដាក់​កំហិត​ទេ​។ ប៉ុន្តែ​ជា​ការ​ដាក់​គោល​ដៅ​ជួយ​សម្រួល​ និង​ជួយ​ធានា​ការ​បើក​កប៉ាល់​ឆ្លង​កាត់​ច្រក​នេះ​ដោយ​សុវត្ថិ​ភាព​ ហើយ​នឹង​ផ្ដល់​សេវា​កាន់​តែ​ប្រសើរ​សម្រាប់​កប៉ាល់​។​

ការ​ដឹក​ជញ្ជូន​កាត់​ច្រក​ហ័រ​ម៉ូស​ថយ​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​អាមេរិក និង​អ៊ីស្រា​អែល​វាយ​ប្រហារ​អ៊ីរ៉ង់​។ ហេតុ​នេះ​ប្រទេស​ខ្លះ​ដែល​កំពុង​ទ័ល​ច្រក​ខ្លាំង​គិត​រក​ផ្លូវ​ទឹក​ និង​ផ្លូវ​គោក​ផ្សេង​ដើម្បី​ដឹក​ជញ្ជូន​។ កាល​ពី​មិន​ទាន់​មាន​បញ្ហា​​ ប្រេង​ប្រហែល​ម្ភៃ​លាន​បារ៉ែល​ដឹក​កាត់​ច្រក​សមុទ្រ​នេះ​ជា​រៀង​រាល់​ថ្ងៃ​។ ហេតុ​នេះ​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​នេះ​ជិត​ឈឹង​ដូច​សព្វ​ថ្ងៃ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ និង​ហ្គាស​ចេះ​តែ​ហក់​ឡើង​ខ្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ទោះ​បី​ពិភព​លោក​ទទួលស្គាល់​ទាំង​អស់​គ្នា​ថា​ច្រក​សមុទ្រ​នេះ​បិទ​ស្ទើរ​តែ​ជិត​ឈឹង​ក៏​ដោយ​ ក៏​មន្ត្រី​អ៊ីរ៉ង់​រូប​នេះ​នៅ​តែ​អះ​អាង​ថា​ច្រក​នេះ​បើក​ដំណើរ​យ៉ាង​ទូលាយ​ ហើយ​​ការ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ទីនេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ លោក​ថា​នៅ​ពេល​យើង​ទទួល​រង​អំពើ​ឈ្លាន​ពាន​ ការ​ធ្វើ​ដំណើរ​របស់​កប៉ាល់​​ត្រូវ​រង​ការ​រំខាន​ខ្លាំង​បន្តិច​ហើយ​។ នៅ​ពេល​នេះ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សង្គ្រាម​។ ហេតុ​ដូច្នេះ ស្ថាន​ភាព​នៅ​ក្នុង​ពេល​មាន​សង្គ្រាម​មិន​អាច​គ្រប់​គ្រង​ដោយ​ច្បាប់​ដូច​សម័យ​សន្តិ​ភាព​នោះ​ទេ​៕ ប្រភព​អាល់​ចា​ស៊ីរ៉ា​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ