ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បង្កើត​យុទ្ធនាការ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្កើត​យុទ្ធនាការ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» តាម​រយៈ​ការ​ផលិត​ផ្ទាំង​ផ្សព្វផ្សាយ​ចំនួន​ជិត ២០០​ផ្ទាំង ត្រូវ​បាន​ផលិត​សម្រាប់​បំពាក់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្កើត​យុទ្ធនាការ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​» តាម​រយៈ​ការ​ផលិត​ផ្ទាំង​ផ្សព្វផ្សាយ​ចំនួន​ជិត ២០០​ផ្ទាំង ត្រូវ​បាន​ផលិត​សម្រាប់​បំពាក់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន ៦​ខេត្ត ដែល​មាន​ចំនួន ៨២​ទីតាំង បូក​រួម​ទាំង ៣៣​បង្គោល (​បំពាក់ ៦៦​ផ្ទាំង​) គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​នេះ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៣ ខែមេសា​នេះ​ថា មន្ត្រី​ជំនាញ​របស់​ក្រសួង បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ព្រី​ន និង​បំពាក់​ផ្ទាំង​ផ្សព្វផ្សាយ​យុទ្ធនាការ «​ខ្មែរ​ជួយ​រក​ការងារ និង​ផ្តល់​ការងារ​ឱ្យ​ខ្មែរ​»​ចំនួន​ជិត ២០០​ផ្ទាំង បូក​រួម​ទាំង ៣៣​បង្គោល (​បំពាក់ ៦៦​ផ្ទាំង​)​ ។

លោក​បន្ត​ថា មន្ត្រី​ជំនាញ​បាន​បំពាក់​ផ្ទាំង Banner ខ្នាត ៣m x ៨m ចំនួន ៥៥​ទីតាំង​ដែល​មាន​ចំនួន ៥៥​ផ្ទាំង ក្នុង​នោះ​បាន​បំពាក់​នៅ​ខេត្តសៀមរាប​, ខេត្តព្រះវិហារ​, ខេត្តឧត្តរមានជ័យ​, ខេត្តបន្ទាយមានជ័យ​, ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ​។

សម្រាប់​ផ្ទាំង​ប៉ាណូ​(Billboard Unipolar) ត្រូវ​បាន​បំពាក់​ចំនួន ២២​ទីតាំង ដែល​មាន​ចំនួន ៤៣​ផ្ទាំង​នៅ​ខេត្តកំពង់ធំ​, ខេត្តសៀមរាប​, ខេត្តព្រះវិហារ​, ខេត្តបន្ទាយមានជ័យ​, ខេត្ត​ប៉ៃលិន​, ខេត្តបាត់ដំបង បូក​រួម​ទាំង​បង្គោល​ភ្លើង​កណ្តាល​ទ្រូង​ផ្លូវជាតិ​លេខ​៥ ចំនួន ៣៣​បង្គោល​ដែល​មាន ៦៦​ផ្ទាំង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា​ ។

បន្ថែម​លើ​នេះ លោក​ថា នៅ​មាន​បំពាក់​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ថ្នល់ (Overhead Pass)​ មាន​ចំនួន ៥​ទីតាំង​ដែល​មាន​ចំនួន ១០​ផ្ទាំង​នៅ​ក្នុង​ខេត្តកំពង់ធំ​, ខេត្ត​ប៉ៃលិន​, ខេត្តពោធិសាត់ ​។ ទន្ទឹម​នេះ ក្រុមហ៊ុន​ផ្សព្វផ្សាយ​កំពុង​ព្រី​ន​បន្ថែម​ទៀត និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ដូច​ជា ខេត្តកោះកុង​, ខេត្ត​ប៉ៃលិន​, ខេត្តឧត្តរមានជ័យ​, ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រះវិហារ​ ។

អ្នកនាំពាក្យ​បញ្ជាក់​ថា​៖ «​មន្ត្រី​ជំនាញ​របស់​យើង នឹង​បន្ត​រៀបចំ ផលិត និង​ផ្សព្វផ្សាយ​ឯកសារ​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​តម្រូវការ​ទីផ្សារ​ការងារ ជា​ពិសេស​ទស្សនវិស័យ​មុខរបរ និង​ការងារ​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​អ្នក​ស្វែងរក​ការងារ កម្មករនិយោជិត និយោជក អ្នក​ផ្តល់​ការ​បណ្តុះបណ្តាល និង​សាធារណជន​គ្រប់​និន្នាការ​ទាំងអស់​» ​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ក្រសួង បាន​សហការ​ជាមួយ​សមាគម​និយោជក​នានា ធនាគារ ក្រុមហ៊ុន រោងចក្រ សិប្បកម្ម និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បង្កើត​យុទ្ធនាការ “​ខ្មែរ​ជួយ​រក ការងារ​ឱ្យ​ខ្មែរ​” ដោយ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វែងរក​ការងារ​បន្ទាន់​ តាម​ទូរ​សព្ទ ១២៩៧ ដែល​មាន​អ្នក​ប្រចាំការ ២៤​ម៉ោង​/​ថ្ងៃ និង​៧​ថ្ងៃ​/​ស​ប្តា​ហ៍ និង​ដាក់​ដំណើរការ​ប្រព័ន្ធ​ស្វែងរក​ការងារ​ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​។ ក្នុង​នោះ បាន​បំពាក់​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ព័ត៌មាន​ ឱកាស​ការងារ​នៅ​តាម​ដងផ្លូវ​ជាតិ និង​ទីប្រជុំជន​នានា​បាន​ចំនួន ៨៦​ទីតាំង ហើយ​គ្រោង​នឹង​រៀបចំ​ឱ្យ​បាន ១៦៥​ទីតាំង​នៅ​ឆ្នាំ​២០២៦​នេះ ​៕ អត្ថបទសហការ