ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​រដូវប្រាំង​ ​នៅស្រុក​ចំនួន​ ២ ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​ប្រមូល​ផល​បណ្តើរ​ៗ​ជា​បន្តបន្ទាប់​ហើយ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៦​ក្នុងស្រុក​ចំនួន​០២ គឺ​ស្រុក​គងពិសី និង​ស្រុក​បរ​សេដ្ឋ នៃ​ក្នុង​ខេត្តកំពង់ស្ពឺ ប្រជា​កសិករ​កំពុង​តែ​ប្រមូល​ផល​បណ្ដើរ​ៗ​ហើយ​ ខណៈ​ដែល​តម្លៃ​ស្រូវ​ក្នុង​រដូវប្រាំង​នេះ​មានការ​កើនឡើង​ជាង​រដូវវស្សា​។ ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​០២ ខែមេសា…

ខេត្តកំពង់ស្ពឺ​៖ ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៦​ក្នុងស្រុក​ចំនួន​០២ គឺ​ស្រុក​គងពិសី និង​ស្រុក​បរ​សេដ្ឋ នៃ​ក្នុង​ខេត្តកំពង់ស្ពឺ ប្រជា​កសិករ​កំពុង​តែ​ប្រមូល​ផល​បណ្ដើរ​ៗ​ហើយ​ ខណៈ​ដែល​តម្លៃ​ស្រូវ​ក្នុង​រដូវប្រាំង​នេះ​មានការ​កើនឡើង​ជាង​រដូវវស្សា​។

ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៦ មន្ត្រី​ជំនាញ​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​កសិកម្ម​ឃុំ និង​តំណាង​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក បាន​ចុះ​អង្កេត​ទិន្នផល​ស្រូវប្រាំង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​និទាន ស្រុក​ប​សេដ្ឋ និង​ឃុំ​ជង្រុក ស្រុក​គងពិសី នៃ​ខេត្តកំពង់ស្ពឺ​។

មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ដល់ទី​តាំង​ស្រែ​ស្រូវ​របស់​ប្រជា​កសិករ​ពិនិត្យ​ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការ​អង្កេត​ស្រូវ​របស់​កសិករ​ដែល​នៅ​ក្នុង​ឃុំ​និទាន ស្រុក​ប​សេដ្ឋ ទទួល​បាន​ទិន្នផល​ល្អ​គឺ​ចំនួន​៥,៨​តោន​ក្នុង​០១​ហិ​កតា ហើយ​កសិករ​នៅ​ក្នុង​ឃុំ​ជង្រុក ស្រុក​គងពិសី ទទួល​បាន​ទិន្នផល​ចំនួន​៤​តោន​ក្នុង​០១​ហិ​កតា​ដែល​ជា​ទិន្នផល​មួយ​បង្គួរ​សម្រាប់​ស្រូវ​រដូវប្រាំង​នេះ​។

លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា​ចំពោះ​រដូវវស្សា​ឆ្នាំ​២០២៦​នេះ ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ធ្វើ​បរិមាណ​តិចតួច​តែ​ប៉ុណ្ណោះ​។​ដោយសារ​តែ​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ណែនាំ​បង្វែរ​ពី​ធ្វើស្រែ​ប្រាំង ឲ្យ​កសិករ​ងាក​ទៅ​ដាំ​បន្លែ​រដូវប្រាំង​វិញ ក៏​ព្រោះតែ​ស្រូវ​រដូវប្រាំង​អស់​ទឹក​ច្រើន ហើយ​ខេត្ត​របស់​យើង​ខ្សត់​ទឹក​។

គួរ​រំលឹក​ផង​ដែរ​ថា​កាលពី​រដូវវស្សា​ប្រជា​កសិករ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​បាន​ធ្វើ​ស្រូវ​រដូវវស្សា​លក់​ស្រូវស្រាល នៅ​តាម​សហគមន៍​, ទីតាំង​ប្រមូលផ្តុំ និង​ឈ្មួញកណ្តាល​បាន​តម្លៃ ៦១០​រៀ​ក្នុង​០១​គីឡូក្រាម​។ បើ​ដឹក​យក​ទៅ​លក់​ដល់​រោង​ម៉ាស៊ីន​បាន​តម្លៃ​ប្រមាណ ៦៨០​រៀល ទៅ​៧៣០​រៀល​ក្នុង​០១​គីឡូក្រាម​។

ចំណែក​ស្រូវកណ្តាល​លក់​នៅ​តាម​សហគមន៍​, ទីតាំង​ប្រមូលផ្តុំ និង​ឈ្មួញកណ្តាល​បាន​តម្លៃ​ជា​មធ្យម ៨៩៧​រៀល​ក្នុង​០១​គីឡូក្រាម ប្រសិនបើ​កសិករ​ដឹក​ដល់​រោង​ម៉ាស៊ីន​បាន​តម្លៃ ១០០០​រៀល ទៅ​ដល់​១០៥០​រៀល​ក្នុង​០១​គីឡូក្រាម​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ