ខេត្តរតនគិរី ៖ ផ្ទៃដីប្រមាណជា ៦០ហិកតាស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនម្កុដពេជ្ជ ត្រូវបានគេបញ្ជាឲ្យគ្រឿងចក្ររហូតដល់ ៨គ្រឿងឯណោះបានធ្វើការឈូសឆាយរួចរាល់ល្វឹងល្វើយដាច់កន្ទុយភ្នែកសង្ស័យថាមិនទាន់មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងសាទនៅឡើយ សង្ស័យក្រុមហ៊ុននេះ អាងប្រាក់ទិញយក្សប្រើទេដឹង ។ ការឈូសឆាយដីព្រៃរបស់ក្រុមហ៊ុនម្កុដពេជ្ជនោះគេប្រើមានគ្រឿងចក្រចំនួន ៨គ្រឿងទីតាំងស្ថិក្នុងឃុំកាឡែងស្រុកលំផាត់ខេត្តរតគិរីនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៦ ។
តាមប្រភពបានបង្ហើបថា ការឈូសឆាយដីព្រៃនោះធ្វើឡើងដោយលួចលាក់យ៉ាងតក់ក្រហល់ព្រោះមិនទាន់មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឡើយដោយគ្រាន់តែមានការត្រូវរូវគ្នាពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញដូចជាមន្ទីរបរិស្ថានខេត្ត និងមន្ទីរកសិកម្មខេត្តខ័ណ្ឌរដ្ឋបាលព្រៃឈើប៉ុណ្ណោះ ។
បើតាមប្រភពសាកសួរអ្នក់បើកបរគ្រឿងចក្រឈូសឆាយដីនោះថាមានគម្រោងធ្វើការឈូសឆាយទំហំរហូតដល់ទៅ ១០០ហិកតាឯណោះ តែពេលនេះត្រូវបានគេដកគ្រឿងចក្រចេញវិញសិនអស់ហើយដោយសារព័ត៌មានត្រូវបែកធ្លាយចេញក្រៅរង់ចាំមានបញ្ជាពីថ្នាក់លើទើបចូលធ្វើការឈូសឆាយបន្ត។
ប្រភពបន្តបង្ហើបថា បច្ចុប្បនមានមេការកំពុងតែរត់ការសុំការអនុញ្ញាតពីគ្រប់ជំនាញដើម្បីនាំគ្រឿងចក្រចូលឈូសឆាយបន្តទៀត ។ ទាក់ទឹននឹងករណីឈូសឆាយដោយសង្ស័យមិនទាន់មានច្បាប់អនុញ្ញតពីក្រសួងកសិកម្ម រុក្ខាប្រនាញ់ និងនេសាទ នោះដែរពុំអាចសុំការបំភ្លឺពីអាជ្ញាធរ និងមន្ទីជំនាញបាននោះទេមជ្ឈដ្ឋានជុំវិញក៏កំពុងរង់ចាំមើលសកម្មភាពបន្តដែរ ៕
ព័ត៌មានបន្តនឹងមានផ្សាយលើកាសែតកោះសន្តិភាព










ចែករំលែកព័តមាននេះ