ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពរុស្ស៊ីជាប់គាំងមិនអាចវាយរុលទៅមុខ ខណៈអ៊ុយក្រែនវាយបកដណ្ដើមបានដែនដីមកវិញខ្លះក្នុងខែមីនា

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទិន្នន័យ​របស់​វី​ទ្យា​ស្ថាន​សិក្សា​សង្គ្រាម​ ISW​ថា កងទ័ព​រុ​ស្ស៊ី​ ​កាលពី​ក្នុង​ខែមីនា​ មិន​អាច​វាយ​រុល​ដណ្ដើម​យក​ដែនដី​អ៊ុយ​ក្រែ​ន​បាន​ថែម​ទៀត​ឡើយ​ ។ បែប​នេះ​ជា​លើក​ដំបូង​ ចាប់តាំងពី​ខែកញ្ញា​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ តាម​ទិន្នន័យ​របស់​វី​ទ្យា​ស្ថាន​សិក្សា​សង្គ្រាម​ ISW​ថា កងទ័ព​រុ​ស្ស៊ី​ ​កាលពី​ក្នុង​ខែមីនា​ មិន​អាច​វាយ​រុល​ដណ្ដើម​យក​ដែនដី​អ៊ុយ​ក្រែ​ន​បាន​ថែម​ទៀត​ឡើយ​ ។ បែប​នេះ​ជា​លើក​ដំបូង​ ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​២០២៣​ មក​។ មិនតែប៉ុណ្ណោះ​ នៅ​តាម​កន្លែង​ខ្លះ ​កងទ័ព​រុ​ស្ស៊ី​​រង​ការ​វាយបក​របស់​កង​ទាហាន​អ៊ុយ​ក្រែ​ន​ឲ្យ​ដកថយ​ផង​ ។

ចាប់តាំងពី​ដំណាច់ឆ្នាំ​២០២៥​ មក​ទ័ព​រុ​ស្ស៊ី​​ពិបាក​ក្នុង​ការ​វាយ​រុលទៅមុខ ដោយសារ​ការ​វាយបក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ភាគ​អាគ្នេយ៍​ប្រទេស ជាមួយ​ការ​រុលទៅមុខ​យក​បាន​ដែនដី​មក​វិញ​១២៣​គីឡូម៉ែត្រ​ក្រឡា កាលពី​ខែកុម្ភៈ​ដែល​នោះ​បង្ហាញ​ថា ការ​វាយ​រុលទៅមុខ​របស់​រុ​ស្ស៊ី​បាន​ចុះ​ថមថយ​តាំងពី​ខែមេសា​ឆ្នាំ​២០២៤​មក​ ។ នៅ​លើ​រណសិរ្ស​ទាំងមូល​ក្នុង​ខែមីនា កងទ័ព​អ៊ុយ​ក្រែ​ន​រហូត​ដេ​ល់អាច​ដណ្ដើម​យក​បាន​ដែនដី​មក​វិញ​ទំហំ​៩​គីឡូម៉ែត្រ​ក្រឡា​។

៤​ឆ្នាំ​ក្រោយ​ ការ​លុកលុយ​របស់​រុ​ស្ស៊ី ក្រុង​មូ​ស្គូ​ អាច​កាន់កាប់​ដែនដី​អ៊ុយ​ក្រែ​ន​ជាង​១៩%​ ។ នា​ថៃ្ង​ទី​២​មេ​សា​កងទ័ព​រុ​ស្ស៊ី​បាន​ប្រើ​ដ្រូ​ន​ដល់​ជាង​៣៦០​គ្រឿង​ ប្រឆាំង​អ៊ុយ​ក្រែ​ន​។ នោះ​ជា​ការ​វាយ​ប្រហារ​​តាម​អាកាស​ដ៏​ធំ​មួយ​របស់​រុ​ស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ទាំង​ថ្ងៃ ដោយ​ការ​វាយប្រហារ​បែប​នោះ​តែង​ធ្វើ​នា​ពេល​យប់​ ។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​បញ្ជាក់​តាម​តេ​ឡេ​ក្រាម​ថា បាន​កម្ទេច​ដ្រូ​ន​រុ​ស្ស៊ី​៣៤៥​គ្រឿង ក្នុង​ចំណោម​ដ្រូ​ន​ទាំង​ជាង​៣៦០​គ្រឿង​ដែល​បញ្ជូន​មក​ ។

ការ​វាយប្រហារ​ដោយ​ដ្រូ​ន​រុ​ស្ស៊ីនោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ ក្នុង​នោះ​៤​នាក់ ​ក្នុង​តំបន់​ឈ័​រកា​ស៊ី​​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន ​។ ចំណែក​ការ​ខូចខាត​ខាង​ស​ម្ផា​រ​ក៏​ធ្ងន់ធ្ងរ​ដែរ​។ ការ​វាយប្រហារ​បណ្ដាល​ជា​ពិសេស​ មានការ​ឆេះ​ក្នុង​មជ្ឈមណ្ឌល​ប៉ុ​សិ៍្ត​ប្រៃ​ស​ណី​យ​មួយ​ និង​ឃ្លាំង​ស្បៀង​មួយ​នៅ​ក្រុង​លូត​ស្ក៍​ភាគ​ខាងលិច​ប្រទេស​ ។ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​ក៏​រង​ការ​ខូចខាត​ដែរ​ក្នុង​បណ្ដា​តំបន់​ភាគ​ខាងលិច​ប្រទេស​ ។

ចំណែក​នៅ​ឧបទ្វីប​គ្រី​មេ​ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ ការ​ធ្លាក់​យន្តហោះ​ដឹក​ជញ្ជូន​យោធា​មួយ​គ្រឿង​របស់​រុ​ស្ស៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់​កាលពី​ថ្ងៃ​ទី​៣១ ​មីនា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ