ខេត្តតាកែវ ៖ ព័ត៌មានបឋម ស្តីពី សមត្តកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿង បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅខេត្តកែវ បង្កឲ្យមានការផ្ទុះអាវុធបាញ់តដៃគ្នា រវាងសមត្តកិច្ចនិងក្រុមឧក្រិដ្ឋជនគ្រឿងញៀន បណ្តាលនគរបាល២នាក់រងបួសធ្ងន់ត្រូវបញ្ជូ នទៅមន្ទីរពេទ្យ ជនសង្ស័យចំនួន៧ នាក់ត្រូវចាប់ខ្លួនរួមជាមួយវត្ថុតាងអាវុធខ្លួនចំនួន៣ ដើម ។
ព័ត៌មានបឋមឲ្យដឹងទៀតថា ដោយអនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១១ និង ៥០នាទីព្រឹក កម្លាំងសមត្តកិច្ចនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅសហការជាមួយស្នង ការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួល ពីព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើការស្រាវជ្រាវ និងបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ប្រតិបត្តិការខាងលើនេះត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា នៅក្នុងកំឡុងពេលចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញគ្រឿង ញៀនមួយករណីនេះ ជនសង្ស័យបានប្រើប្រាស់អាវុធខ្លីបាញមកលើកម្លាំងសមត្តកិច្ច ខណៈពេលនោះសមត្តកិច្ចក៏បានប្រើសិទ្ទិការពារខ្លួនបាញ់តបតវិល ជាអកុសលសមត្ថកិច្ចចំនួន២ រូបបានរងរបួសធ្ងន់ដោយការបាញ់ប្រហារពីសំណាក់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន បច្ចុប្បន្នយើងបានបញ្ជូនមន្ត្រីនគរបាលពីររូបទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។
ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឃឹង សារ៉ាត់ បញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងនោះ កម្លាំងសមត្តកិច្ចនគរបាលជំនាញយើង ក៏បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន៧ នាក់ និងមានមេក្លោងធំម្នាក់ឈ្មោះ រាជ ជាជនសកម្មក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀ នផងដែរ ។ វត្ថុតាងដែលសមត្តកិច្ចចាប់ដកហូតបានរួមមាន ៖
១-គ្រឿងញៀនមួយចំនួន
២-កាំភ្លើងខ្លី ចំនួន ០៣ដើម
៣-គ្រាប់កាំភ្លើង មួយចំនួន
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង ។
ក្រោយពេលចាប់ខ្លួនមេក្លាងជួញដូរគ្រឿងញៀនឈ្មោះ រាជ បានសារភាពថា មិនទាន់អស់នៅសល់បក្ខពួកគេច្រើននាក់ទៀត ក្នុងនោះក៏មានអ្នកខ្លះកាន់អាវុធក្នុងទៀតផង ។
ដោយមានចម្លើយសារភាពរបស់មេក្លោងគ្រឿងញៀនយ៉ាងដូច្នេះ សមត្តកិច្ចបានបង្កើនកម្លាំង និងមានការប្រុងប្រយ័ត្នខ្ពស់ បានចុះទៅស្រាវជ្រាវ ដើម្បីឈានដល់ការចាប់ខ្លួនសមាជិកក្រុមជួញដូរគ្រឿងបន្តទៀត ។
ចំណែកជនសង្ស័យនិងវត្ថុតាងខាងលើនេះ សមត្តកិច្ចបាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ