ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ ​២​នាក់ ​កាន់អាវុ.ធខ្លីចុះ​ពីឡាន​ព្រូស​ភ្ជ.ង់​ប្ល.ន់​ឆ.ក់​យក​កាបូ​បលុយ​ពី​បុគ្គលិក​ចាក់​សាំង​អស់​ជាង​ ៣​ពាន់​ដុល្លារ​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ ២​នាក់​ មាន​អ​វុ​ធ​ខ្លី​ ២​ដើម​ បាន​ចុះ​ពី​លើ​រថយន្ត​ម៉ាកព្រូសមួយគ្រឿង ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ឆក់​យក​កាបូ​បលុយ​​ពី​បុគ្គលិក​ចាក់​សាំង​ស៊ី​ភី​ភី ​អស់​ជាង ​៣​ពាន់​ដុល្លា​រ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ ២​នាក់​ មាន​អ​វុ​ធ​ខ្លី​ ២​ដើម​ បាន​ចុះ​ពី​លើ​រថយន្ត​ម៉ាកព្រូសមួយគ្រឿង ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ឆក់​យក​កាបូ​បលុយ​​ពី​បុគ្គលិក​ចាក់​សាំង​ស៊ី​ភី​ភី ​អស់​ជាង ​៣​ពាន់​ដុល្លា​រ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​ ២៦ ខែមេសា ឆ្នាំ​ ២០២៦​ នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ជន​រង​គ្រោះ​ដែល​ជា​អ្នកលក់​សាំង​​បាន​ឱ្យដឹងថា ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ហើយ ​ក្រោយ​មាន​ជនសង្ស័យ​ ៣​នាក់​ជិះរថយន្ត​មួយគ្រឿង ម៉ាកព្រូស​ ពណ៌​ស​ ស៊េរី​ឆ្នាំ​ ២០១២​ ចំនួន​ ១​គ្រឿង ​ហើយ​មាន​ជនសង្ស័យ ​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​ ២​ដើម​ បាន​ចុះ​ពីលើរថយន្តនោះ មក​ភ្ជង់ ​និង​ឆក់​យក​កាបូ​បលុយ​​ឡើង​រថយន្ត​ចេញ​ទៅ​បាត់ ​​។ ដោយ​​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ប្លន់​យក​លុយ​អស់​ជាង​ ៣០០០​ដុល្លារ ​។

ពាក់​ព័ទ្ធ​ករណី​ភ្ជង់​ប្លន់​ឆក់​យក​កាបូប​លុយ​បុគ្គលិក​ចាក់​សាំង​ស្ថានីយ៍​ប្រេង​ស៊ី​ភី​ភី ​ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ឱ្យដឹង​ថា​ ​ពេល​នេះ​ទទួល​បាន​មុខសញ្ញា​ហើយ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​បុគ្គលិក​ចាក់​សាំង​នៅ​ពេល​យប់​ទាប​ភ្លឺ​ជា​ជនបរទេស​ដែល​ធ្វើ​សកម្មភាព​ប្លន់​មាន​អាវុធ​ខ្លី​ន​ចំនួន​ ២​ដើម ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​រយៈ​ស្លាក​ខ​រថយន្ត​នៅ​ខេត្តស្វាយរៀង​កំពុង​តាម​ចាប់ខ្លួន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ