ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារ​ត្រឡប់ពីលក់ដូរវិញជួបគ្រោះ​តាមផ្លូវ​ទួលពង្រ ស្លា.ប់កូនម្នាក់​ ឯកូនតូចម្នាក់ទៀត​សំណាងល្អ​ម្ដាយឱបជាប់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​​អាយុ​​៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​១​គ្រឿង​បើក​បុករ៉ឺ​ម៉កម៉ូតូ បណ្តាល​ឱ្យ​នាងតូចធ្លាក់ពីលើរ៉ឺម៉កម៉ូតូនោះ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦…

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​​អាយុ​​៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​១​គ្រឿង​បើក​បុករ៉ឺ​ម៉កម៉ូតូ បណ្តាល​ឱ្យ​នាងតូចធ្លាក់ពីលើរ៉ឺម៉កម៉ូតូនោះ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ នៅ​ផ្លូវ​ទួល​ពង្រ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​លក់​ស្លាបមាន់​ជើងមាន់ ក្រោយ​ពី​លក់ដូរ​ចប់ បាន​ធ្វើ​ដំណើរ​ដឹក​គ្រួសារ​របស់​គាត់ រួម​មាន​ប្រពន្ធ និង​កូន​ស្រី​២​នាក់​ (ម្នាក់​អាយុ​៦​ខែ និង​ម្នាក់​ទៀត​អាយុ​៦​ឆ្នាំ) ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លុះ​ពេល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទួល​ពង្រ ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​មក​បុក​រ៉ឺ​ម៉ក​ខាងលើ​​យ៉ាងពេញទំហឹង​ បណ្តាល​ឲ្យ​ធ្លាក់​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ រង​របួសធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​គ្នា​បញ្ជូន​ទៅ​ពេទ្យ​ភ្លាម​ៗ តែ​ជា​អកុសល​ក្មេង​ស្រី​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រ៉ឺ​ម៉ក​នេះ​ទើបតែ​កាត់​ទិញ​ថ្មី​ៗ​នោះ​ទេ បើ​តាម​ការ​រៀបរាប់​ពី​បងប្អូន​ម្ចាស់​រ៉ឺ​ម៉ក​ថា ទើប​ប្រកប​របរ​បាន​បី​ទៅ​បួន​ថ្ងៃ​ប៉ុណ្ណោះ ។ មុន​កើតហេតុ​ បុរស​ម្ចាស់​រ៉ឺ​ម៉ក ដែល​ជា​ឪពុកក្មេងស្រីរងគ្រោះ​ បាន​ទៅ​បុណ្យ​គេ​នៅ​ខេត្តតាកែវ លុះ​ត្រឡប់​មក​វិញ ក៏​ឆ្លៀត​ចូល​ទៅ​យក​កូន មក​រាជធានី​ភ្នំពេញ រួច​​លក់ដូរ​ដូច​ធម្មតា ។ លុះ​នៅវេលា​​កើតហេតុខាងលើ​ ​គ្រួសារនេះ​​បាន​ចេញពី​លក់ដូរ ស្រាប់តែ​ជួប​រឿង​អកុសល​បែប​នេះ​តែ​ម្តង ។ សំណាងល្អ​ដែល​កូន​តួច​វ័យ​៦​ខែ​ម្នាក់​ទៀត ត្រូវ​បាន​ម្តាយ​អោប​ជាប់​មិន​រង​របួស ។

ក្រោយ​កើតហេតុ ម៉ូតូ​និង​រ៉ឺ​ម៉កម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ខណ​:​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដូច​គ្នា ។ ចំណែក​សព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ