លោកត្រាំទូលព្រះមហាក្សត្រឆាលថាអង់គ្លេសជាមិត្តសម្លាញ់ដ៏ជិតស្និទ្ធជាងប្រទេសណាៗទាំងអស់
ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំទទួលស្វាគមន៍ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសដែលទៅបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនជាមួយព្រះជាយា។ លោកត្រាំចាត់ទុកថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ដែលទទួលព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ។ លោកបាននិយាយរំលឹកទៅដល់ថ្ងៃកំណើតទី២៥០ឆ្នាំនៃការបង្កើតប្រទេសអាមេរិក។ លោកចាត់ទុកថាពួកអ្នកស្នេហាជាតិដែលបានច្បាំងដណ្ដើមឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៧៧៦នោះជាទាយាទដែលស្នងមត៌កពីចក្រភពអង់គ្លេស។ លោកត្រាំបានថ្លែងកោតសរសើរកងទ័ពអាមេរិក និងអង់គ្លេសដែលច្បាំងគ្នា។ នេះជាការនិយាយសកសម្ដីទៅវិញបន្ទាប់ពីលោកទទួលរងការរិះគន់វាយប្រហារយ៉ាងចាស់ដៃកាលពីដើមឆ្នាំនេះពីសំណាក់ក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូជាមួយគ្នា។ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីអង់គ្លេស លោកខៀស្តាមើផងដែរ។…




ចែករំលែកព័តមាននេះ