ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​មិន​ពេញ​ចិត្ត​សោះ​ដែល​អ៊ីរ៉ង់​ចង់​ទុក​​​បញ្ហា​នុយ​ក្លេអ៊ែរ​ចរ​ចា​គ្នា​ពេល​ក្រោយ

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កំពុង​ពិនិត្យ​មើល​សំណើ​សន្តិ​ភាព​របស់​អ៊ីរ៉ង់​​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​រយៈពេល​២​ខែ​កន្លង​ទៅ​នេះ​។ ប៉ុន្តែ​លោក​មិន​សប្បាយ​ចិត្ត​នឹង​ផែន​ការ​សន្តិ​ភាព​នេះ​ប៉ុន្មាន​ទេ​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ សំណើនោះ​ទាម​ទារ​ឱ្យ​អាមេរិក​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់។​ ចំពោះ​បញ្ហា​នុយ​ក្លេអ៊ែរ និង​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​របស់​អ៊ីរ៉ង់​នោះ​ចាំ​និយាយ​គ្នា​នៅ​ពេល​ចប់​សង្គ្រាម​​ និង​នៅ​ពេល​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​គ្រប់​គ្រង​ផ្លូវ​ធ្វើ​ដំណើរ​របស់​នាវា​ដោះ​ស្រាយ​ឱ្យ​ចេញ​សិន​។ ​កាល​ពីយប់​មិញ​ លោក​ត្រាំ​បាន​ជួប​ប្រជុំ​គ្នា​ជា​មួយ​​​ក្រុម​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​កំពុង​ពិនិត្យ​មើល​សំណើ​សន្តិ​ភាព​របស់​អ៊ីរ៉ង់​​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​រយៈពេល​២​ខែ​កន្លង​ទៅ​នេះ​។ ប៉ុន្តែ​លោក​មិន​សប្បាយ​ចិត្ត​នឹង​ផែន​ការ​សន្តិ​ភាព​នេះ​ប៉ុន្មាន​ទេ​។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ សំណើនោះ​ទាម​ទារ​ឱ្យ​អាមេរិក​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់។​ ចំពោះ​បញ្ហា​នុយ​ក្លេអ៊ែរ និង​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​របស់​អ៊ីរ៉ង់​នោះ​ចាំ​និយាយ​គ្នា​នៅ​ពេល​ចប់​សង្គ្រាម​​ និង​នៅ​ពេល​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​គ្រប់​គ្រង​ផ្លូវ​ធ្វើ​ដំណើរ​របស់​នាវា​ដោះ​ស្រាយ​ឱ្យ​ចេញ​សិន​។

​កាល​ពីយប់​មិញ​ លោក​ត្រាំ​បាន​ជួប​ប្រជុំ​គ្នា​ជា​មួយ​​​ក្រុម​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ និង​ពិភាក្សា​ស៊ី​ជម្រៅ​អំពី​ផែន​ការ​សន្តិ​ភាព​នោះ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​អាមេរិក ចំណុច​ដែល​ស្នើ​សុំ​លើក​ពេល​ចរ​ចា​គ្នា​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​ទៅ​ពេល​ក្រោយ​នោះ​ធ្វើ​ឱ្យ​លោក​ត្រាំ​មិន​សប្បាយ​ចិត្ត​​សោះ។ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ដក​ស្រង់​ប្រភពពី​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​២​នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មក​ចុះ​ផ្សាយ​​​ថា​លោក​ត្រាំ​ចង់​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​មុន​គេ​ មិន​មែន​យក​ទៅ​ដោះ​ស្រាយ​ក្រោយ​គេ​នោះ​ទេ​។

ប្រសិន​បើ​លោក​ត្រាំ​យល់​ព្រម​​តាម​សំណើ​នេះ​, ​​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ និង​បណ្ដោយ​ទៅ​តាម​ចិត្ត​អ៊ីរ៉ង់​ចុះ​ថា​បញ្ហា​នុយ​ក្លេអ៊ែរ​ទុក​និយាយ​គ្នា​នៅ​ពេល​ក្រោយ​ ពេល​នោះ​វា​នឹង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ឥទ្ធិ​ពល​​ និង​ការ​ប្រកាន់​ជំហរ​របស់​អាមេរិក​។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​គេ​ទទួល​ដំណឹង​ថា​​​លោក​ត្រាំ​មិន​​ពេញ​ចិត្ត​នឹង​សំណើ​នោះ អ៊ីរ៉ង់​​បង្ហាញ​ផែន​ការ​ចង់​ចែក​រំលែក​​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​ខ្លួន​​ជា​មួយ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​។

​អនុ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អ៊ីរ៉ង់​ថ្លែង​ថា​ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​ចែក​រំលែក​សមត្ថ​ភាព​​អាវុធ​​ការ​ពារ​ខ្លួន​របស់​ខ្លួន​​ជា​មួយ​រដ្ឋ​ឯក​រាជ្យ​ទាំង​ឡាយ​ ជា​ពិសេស​រដ្ឋ​ជា​សមាជិក​ «អង្គ​ការ​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ» (SOC) នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​រដ្ឋ​អ៊ីរ៉ង់​។ លោក​ថ្លែង​ថា​យើង​ត្រៀម​ខ្លួន​ចែក​រំលែក​បទ​ពិសោធ​អំពី​ការ​​​បរាជ័យ​របស់​ពួក​អាមេរិកាំង​នៅ​​ក្នុង​សង្គ្រាម​នេះ​ជា​មួយ​បណ្ដា​រដ្ឋ​ជា​សមាជិក​អង្គ​ការ​នេះ​។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃអង្គការ​សហ​ប្រតិ​បត្តិ​ការ​សៀង​ហៃ​ដែល​រៀប​ចំ​នៅ​ប្រទេស​កឺក​ហ្គី​​ស្ថាន (Kyrgyzstan)។

តាម​ពិត​ករណី​ដែល​គេ​មើល​ឃើញ​ថា​អាមេរិក​ធ្វើ​​អ្វី​អ៊ីរ៉ង់​មិន​បែក​នៅ​ក្នុង​សង្គ្រាម​នេះ​មិន​មែន​អ៊ីរ៉ង់​ចេះ​តែ​និយាយ​តែ​ម្នាក់​ឯង​ជា​លក្ខណៈ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួន​ឯង​ដាក់​នោះ​ទេ​។ សូម្បី​តែ​អធិការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រីត​រីច​ម៊ែក (Friedrich Merz) ក៏​យល់​ថា​អាមេរិក​ជា​អ្នក​ចាញ់​ដែរ​។ លោក​ម៊ែក​ថា​អាមេរិក​ត្រូវ​បាន​អ៊ីរ៉ង់​ធ្វើ​អាម៉ាស់​មុខ​នៅ​ក្នុង​សង្គ្រាម​ដែល​ខ្លួន​ជា​អ្នក​ចាប់​ផ្ដើម​ឡើង​ ហើយ​ខ្លួន​ត្រូវ​តែ​រក​វិធី​បញ្ចប់​ទៅ​វិញ​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ