ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដើរឆ្លងផ្លូវជាតិលេខ៤ ជួបគ្រោះអកុសល ត្រូវរថយន្តបុ.កស្លា.ប់

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​ថ្លុកឈាម ខណៈ​ដែល​ដើរ​​ឆ្លង​ផ្លូវ​ ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​លឿន​បុក​ពេញទំហឹង ក្រោយ​កើត​ហេតុតៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​មនុស្ស​ដើរ​បណ្ដើរ​ឲ្យ​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥…

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​ថ្លុកឈាម ខណៈ​ដែល​ដើរ​​ឆ្លង​ផ្លូវ​ ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​លឿន​បុក​ពេញទំហឹង ក្រោយ​កើត​ហេតុតៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​មនុស្ស​ដើរ​បណ្ដើរ​ឲ្យ​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រលឹម​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៥ ទៅ​លេខ​៧៦ ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​០១​គ្រឿង មិន​ស្គាល់​ម៉ាក​និង អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ (​បើក​គេច​ក្រោយ​ពេល​កកើត​ហេតុ​) បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​ទើស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​ខាងលើ​បាន​បុក​មនុស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ កម្ពស់​ប្រហែល​១.៦០cm ពាក់អាវ ពណ៌ ខ្មៅ​ដៃ​វែង ខោ​ពណ៌ ខ្មៅ​ជើង​ខ្លី (​សង្ស័យ​ជា​មនុស្ស​សតិ​មិន​ប្រក្រតី​) ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងជើង​ត្បូង ពេញទំហឹង​បណ្តាល​ឲ្យ​កិន​បុរស​ខាងលើ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​(​មិន​ស្គាល់​អត្តសញ្ញាណ​) នៅ​កន្លែង​កើតហេតុ​។

នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​បាន​បន្ត​ដឹង​ទៀត​ថា​នៅ​ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​វាស់វែង​នៅ​កន្លែង​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ក្រោលគោ និង​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា ចំពោះ​រថយន្ដ​និង​អ្នកបើកបរ នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្ដន្ទាទោស តាម​ផ្លូវច្បាប់​៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ