ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនលើកលែង! រថយន្ត៤គ្រឿងដឹកលើសទម្ងន់ ត្រូវសមត្ថកិច្ចក្រសួងឆ្ម.ក់ចាប់បាននៅព្រៃវែង

29 វិនាទី មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្លូវជាតិ​លេខ​៣១៣ ត្រូវ​បាន​រឹត​បន្តឹង ខណៈ​ក្រុម​ត្រួតពិនិត្យ​ពិសេស​របស់​ក្រសួង​សាធារណការ បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ បន្ទាប់​ពី​រក​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចំនួន ៤​គ្រឿង ដឹក​លើស​ទម្ងន់​អនុញ្ញាត​យ៉ាង​សន្ធឹកសន្ធាប់​ពី​៣៣% ដល់…

ខេត្តព្រៃវែង ៖ ផ្លូវជាតិ​លេខ​៣១៣ ត្រូវ​បាន​រឹត​បន្តឹង ខណៈ​ក្រុម​ត្រួតពិនិត្យ​ពិសេស​របស់​ក្រសួង​សាធារណការ បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ បន្ទាប់​ពី​រក​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចំនួន ៤​គ្រឿង ដឹក​លើស​ទម្ងន់​អនុញ្ញាត​យ៉ាង​សន្ធឹកសន្ធាប់​ពី​៣៣% ដល់ ៦០% ។

នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ ខែមេសា​នេះ​ថា ៖ ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស បាន​ចុះ​ឆ្មក់​ត្រួតពិនិត្យ និង​បង្ក្រាប​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់ ក្នុង​ខេត្តព្រៃវែង ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ ក្រុម​ត្រួតពិនិត្យ​ពិសេស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម បាន​ដឹកនាំ​លោក​អនុប្រធាន សមាជិក រួម​ទាំង​មន្ត្រី​ស្ថានីយ​អ្នក​លឿង ខេត្តព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​លើ​ផ្លូវជាតិ​លេខ​៣១៣ ចន្លោះ​គ​.​ម​លេខ​១៥ ដល់ គ​.​ម​លេខ​១៦ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជា​លទ្ធផល ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​៤​គ្រឿង (​លើស​ទម្ងន់​ទាំងអស់​) ផ្ទុក​លើស​ទម្ងន់ អនុញ្ញាត​ចន្លោះ​ពី​១០​តោន ដល់​១៨​តោន គិត​ជា​ភាគរយ​ចន្លោះ​ពី​៣៣% ដល់ ៦០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ