ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់គ្រោងតម្រូវឱ្យនាវាដឹកប្រេងបង់ប្រាក់ជា «រៀលអ៉ីរ៉ង់»ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័មូស

1 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៉ី​រ៉​ង់​ម្នាក់​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ ថា កងទ័ព​ខ្លួន ត្រូវជា​អ្នកត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ គម្រោង​ច្បាប់​មួយ​របស់​អ៉ី​រ៉​ង់​គ្រោង​ថា…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៉ី​រ៉​ង់​ម្នាក់​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ ថា កងទ័ព​ខ្លួន ត្រូវជា​អ្នកត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ គម្រោង​ច្បាប់​មួយ​របស់​អ៉ី​រ៉​ង់​គ្រោង​ថា ផ្លូវ​នាំ​ចេញ​ប្រេង​និង​ឧស្ម័ន​ផលិត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​នេះ​ គួរ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​អ៉ី​រ៉​ង់ ហើយ​សិទ្ធិ​ឆ្លង​កាត់​ត្រូវ​បង់ប្រាក់​ជា​រូបិយ​វត្ថុ​ក្នុងស្រុក​គឹ​ប្រាក់​រៀល​អ៉ី​រ៉​ង់​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​
អ៉ី​ប្រា​ហ៊ី​ម​អា​ហ្ស៊ី​ហ្ស៊ី​ ប្រធាន​គណៈកម្មការ​សន្តិសុខ​ជាតិ​នៃ​សភា​អ៉ី​រ៉​ង​ដែល​ជា​អ្នក​ពិនិត្យ​គម្រោង​ច្បាប់​នេះ​ ។

លោក​បញ្ជាក់​តាម​ទូរទស្សន៍​រដ្ឋ​ថា កងទ័ព​នឹង​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស ពិសេស​ដើម្បី​ហាម​ឃាត់​ការ​ឆ្លងកាត់​របស់​បណ្ដា​នាវា​ប្រទូស្ត​រ៉ាយ​ ។ ឧទាហរណ៍​បណ្ដា​នាវា​របស់​អ៊ី​ស្រា​អែ​ល ត្រូវ​ហាមឃាត់​មិន​ឲ្យ​បើក​កាត់​ច្រក​សមុទ្រ​នោះ​ឡើយ​ ។

ការ​ត្រួតត្រា​ច្រក​សមុទ្រ​ហ័​រ​មូស​ជា​បញ្ហា​មួយ ក្នុង​ចំណោម​បញ្ហា​នៃ​ការ​ជាប់​គាំង​ក្នុង​ការ​ចរចា​សន្តិភាព​ជាមួយ​អា​មេ​រិ​ក ដែល​បន្ត​ការ​បិទ​ខ្ទប់​កំពង់​ផែ​ទាំងឡាយ​របស់​អ៉ី​​រ៉​ង់ ជា​ប្រតិកម្ម​តប​ចំពោះ​ការ​ដាក់​រាយ​គ្រាប់​មីន ​និង​ការ​ចាប់​បង់ប្រាក់​សម្រាប់​បណ្ដា​នាវា​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ​ ។

បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​មួយ​នៅ​រុ​ស្ស៊ី​ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី​អះអាង​នា​ថ្ងៃ​ទី​៧ ​មេ​សា​ ថា សន្តិសុខ​នៅ​ច្រក​សមុទ្រ​ហ៍រ​មូស​ គឺជា​បញ្ហា​ពិភពលោក​សំខាន់​មួយ​ ។ សហរដ្ឋអាមេរិក​ដែល​អាង​កម្លាំង ពុំ​មាន​បំណង​លុប​ចោលការ​បិទ​ខ្ទប់​ឡើយ​ ដោយ​យល់​ថា ខ្លួន​កំពុង​តែ​ជា​អ្នកមាន​ប្រៀប ​ដើម្បី​ចាប់បង្ខំ​អ៉ី​រ៉​ង់​ឲ្យ​ចរចា​ ។

តម្លៃ​ប្រេង​កំពុង​ឡើងថ្លៃ​កាន់តែ​ខ្ពស់ មក​ពី​ការ​បន្ត​បិទ​ខ្ទប់​ច្រក​សមុទ្រ​ហ័​រ​មូស​ ។ អ៉ី​រ៉​ង់​បាន​បញ្ជូន​សំណើ​ថ្មី​មួយ​ទៅ​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​២៦​ មក​២៧​ មេ​សា​ ដែល​សំដៅ​បើក​ឡើង​វិញ​ច្រក
​សមុទ្រ​ហ័​រ​មូស​ និង​បញ្ចប់​ជម្លោះ ហើយ​យូរ​ក្រោយមក​ទៀត ​ចាំ​ចរចា​គ្នា​លើ​ចំ​ណុំ​រឿង​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​ ។

​នៅ​ក្រុង​វ៉ាស៊ីន​តោន​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ប្រកាស​ថា លោក​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​សំណើ​ចុង​ក្រោយ​នេះ​របស់​អ៉ី​រ៉​ង់ ដោយ​លោក​ថា ​ជា​ការ​ផាត់​ចេញ​កម្មវិធី​នុយ​ប​ក្លេ​អ៊ែ​រ​អ៉ី​​រ៉​ង់ ដែល​ជា​ចំណុច​ចម្រូងចម្រាស់​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​ច​ម្រួ​ង​ចម្រាស់​សំខាន់​ៗ​នៃ​ការ​ចរចា​ជាមួយ​អ៉ី​រ៉​ង់​។

ការ​ចរចា​គ្នា​ដែល​គ្រោង​ធ្វើ​នៅ​ប៉ា​គី​ស្ថាន​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ត្រូវ​បាន​លុប​ចោល​រវាង​ភាគី​ទាំង​២​ ។ ព័ត៌មាន​នោះ​​នាំ​ឲ្យ​ទីផ្សារ​ប្រេង​បន្ត​ឡើងថ្លៃ​ដោយ​ប្រេង​ឆៅ​ BRENT ឡើងថ្លៃ ​២%​ ថែម​ទៀត​​ដល់​លើស​ពី​១០៧​ដុល្លារ​ក្នុង​មួយ​ធុង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ