ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅស៊ូដង់ខាងត្បូង៖ យន្តហោះ​ធុន​តូចធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅ ស្លា.ប់មនុស្ស​​១៤​នាក់

4 ម៉ោង មុន

ស៊ូ​ដង់​ខាងត្បូង ៖ យន្តហោះ​ធុន​តូច​មួយ​គ្រឿង​​បាន​ធ្លាក់​ កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ នៅ​ស៊ូ​ដង់​ខាង​ត្បូង បណ្ដាល​ឲ្យ​អ្នកដំណើរ​ទាំង​១៣​នាក់​ និង​អ្នក​បើក​ស្លាប់​ ។ ស៊ូ​ដង់​ខាងត្បូង​ប្រទេស​ក្មេងខ្ចី​មួយ…

ស៊ូ​ដង់​ខាងត្បូង ៖ យន្តហោះ​ធុន​តូច​មួយ​គ្រឿង​​បាន​ធ្លាក់​ កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ នៅ​ស៊ូ​ដង់​ខាង​ត្បូង បណ្ដាល​ឲ្យ​អ្នកដំណើរ​ទាំង​១៣​នាក់​ និង​អ្នក​បើក​ស្លាប់​ ។

ស៊ូ​ដង់​ខាងត្បូង​ប្រទេស​ក្មេងខ្ចី​មួយ ទើប​ទទួល​បាន​ឯករាជ្យ​ កាលពី​ឆ្នាំ​២០១១ ជា​ប្រទេស​ដ៏​អ​ស្ថេ​រ​ភាព​មួយ ដោយ​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គត់មត់​ឡើយ​ ។ បណ្ដា​គ្រោះថ្នាក់​យន្តហោះ​ភាគច្រើន​មក​ពី​ការ​ដឹក​លើស​ចំណុះ​ និង​ធាតុអាកាស​អាក្រក់​កើត​មាន​ញឹកញាប់​ ។ យន្តហោះ​ជួប​គ្រោះថ្នាក់​នា​ពេល​នេះ​ធុន ​CESSNA 208 អាច​ដឹក​មនុស្ស​បាន​ពី​១០​ ទៅ​១៤​នាក់​។

យន្តហោះ​នោះ​ ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ JUBA នា​វេលា​ម៉ោង​៩ ​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក និង​បាន​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​JUBA ។ នេះ​បើ​តាម​ការ​អះអាង​របស់​អាកាសចរណ៍​ស៊ី​​វិល​ស៊ូ​ដង់​ខាងត្បូង​។

ក្នុង​យន្តហោះ​នេះ​ មាន​អ្នក​ដំណើរ​​១៣​នាក់​ និង​អ្នក​បើក​ម្នាក់​។ ក្នុង​ចំណោម​ពួក​គេ​មាន​ជនជាតិ​ស៊ូ​ដង់​ខាងត្បូង​១២​នាក់​ និង​ជនជាតិ​កេ​ន​យ៉ា​២​នាក់​ ។ ក្នុង​ចំណោម​ពួក​គេ​ពុំ​មាន​នរណា​ម្នាក់​នៅ​រស់​រាន​មានជីវិត​ឡើយ​។

របាយការណ៍​ដំបូង​ៗ​និយាយ​ថា ការ​ធ្លាក់​យន្តហោះ​នេះ​បណ្ដាល​មក​ពី​ធាតុអាកាស​អាក្រក់ ពិសេស​​ អ័​ព្ឌ​ក្រាស់​មើល​មិនឃើញ​ច្បាស់​។ ក្រោយ​ពី​ធ្លាក់​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ ។ បណ្ដា​សាកសព​ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆេះ​រោល​មើល​មិន​ស្គាល់​ឡើយ​ ៕

This image made from video shows the wreckage of a Cessna aircraft after it crashed southwest of Juba, South Sudan, Monday, April 27, 2026. (AP Photo)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ