ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំលេងសើចនឹងច្បាប់ ! ឃាត់ខ្លួនមេខ្លោងកៀរគរមនុស្សធ្វើបាតុកម្មបិទផ្លូវ និងបង្កហិ.ង្សា​នៅខណ្ឌ​សែន​សុខ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ដឹកនាំ​ប្រមូល​កៀរគរ​ជនជាតិ​ខ្មែរ និង​បរទេស ធ្វើ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ខុសច្បាប់ និង​ឈាន​ដល់​ហិ​.​ង្សា នៅ​ខាង​មុខ​ធនាគារជាតិ ក្នុង​ខណ្ឌ​សែន​សុខ ។…

រាជធានី​ភ្នំពេញ ៖ ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​ដឹកនាំ​ប្រមូល​កៀរគរ​ជនជាតិ​ខ្មែរ និង​បរទេស ធ្វើ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ខុសច្បាប់ និង​ឈាន​ដល់​ហិ​.​ង្សា នៅ​ខាង​មុខ​ធនាគារជាតិ ក្នុង​ខណ្ឌ​សែន​សុខ ។ នេះ​បើ​យោង​តាម​ផេ​ក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា​នេះ ។

ករណី​ខាង​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​២​នាក់ ជនជាតិ​ខ្មែរ ក្នុង​នោះ​មានម្នាក់​ជា​មេខ្លោង ដឹកនាំ​ប្រមូល​កៀរគរ ជនជាតិ​ខ្មែរ និង​បរទេស​ប្រមាណ​ជាង​១០០​នាក់ ធ្វើ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ខុសច្បាប់ និង​ឈាន​ដល់​បង្ក​ឲ្យ​មាន​អំពើ​ហិ​.​ង្សា​កើតឡើង អំពី​បញ្ហា​ធនាគារ Huione & H Pay នៅ​ខាង​មុខ​ធនាគារជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ផ្លូវ​ហាណូយ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ចំពោះ​បុរស​ទាំង​២​នាក់​ខាងលើ​នេះ​មានឈ្មោះ​៖
១- សួន សុវណ្ណ​ថៃ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម៉ៅ​ការ​សំណង់ ស្នាក់​នៅ​បុរី វី​អាយ​ភី ផ្ទះ​លេខ​២០ ផ្លូវ​3A ភូមិ​ម៉ឺន​ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២- វ៉ា​ត់ មក​រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ការ​ឃាត់ខ្លួន​នេះ គឺ​ក្រោយ​មាន​ហេតុការណ៍​មានការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម តវ៉ា​បិទផ្លូវ​ខុសច្បាប់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង ។

បច្ចុប្បន្ន​បុរស​ទាំង​២​នាក់ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ