ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល្លឺម៉ង់​ថា​អ៊ីរ៉ង់​ខ្លាំង​ជាង​ការ​គិត​របស់​យើង​ ហើ​យ​អាច​បំបាក់​មុខ​អាមេរិក​នៅ​ក្នុង​សង្គ្រាម

12 ម៉ោង មុន

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រីត​រីច​ម៊ែក​ (Friedrich Merz) ថ្លែង​ថា​អាមេរិក​កំពុង​ត្រូវ​បាន​អ៊ីរ៉ង់​ «ធ្វើ​ឱ្យ​​អាម៉ាស់​មុខ» នៅ​ក្នុង​សង្គ្រាម​​ដែល​អាមេរិក​ជា​អ្នក​ចាប់​ផ្ដើម​​ឡើង​ដោយ​ខ្លួន​ឯង​ រួច​ហើយ​បញ្ចប់​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ប្រកាស​បទ​ឈប់​បាញ់​ដោយ​ឥត​កំណត់​ពេល​វេលា​។ លោក​ម៊ែក​ព្រមាន​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​ខ្វះ​ខាត​មាគ៌ា​ច្បាស់​លាស់​ដើម្បី​ចាក​ចេញ​ពី​ជម្លោះ​ប្រដាប់​អាវុធ​នេះ​។​…

ទី​ក្រុង​ប៊ែឡាំង៖ អធិការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រីត​រីច​ម៊ែក​ (Friedrich Merz) ថ្លែង​ថា​អាមេរិក​កំពុង​ត្រូវ​បាន​អ៊ីរ៉ង់​ «ធ្វើ​ឱ្យ​​អាម៉ាស់​មុខ» នៅ​ក្នុង​សង្គ្រាម​​ដែល​អាមេរិក​ជា​អ្នក​ចាប់​ផ្ដើម​​ឡើង​ដោយ​ខ្លួន​ឯង​ រួច​ហើយ​បញ្ចប់​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ប្រកាស​បទ​ឈប់​បាញ់​ដោយ​ឥត​កំណត់​ពេល​វេលា​។ លោក​ម៊ែក​ព្រមាន​ថា​ទី​ក្រុង​វ៉ាស៊ីន​តោន​ខ្វះ​ខាត​មាគ៌ា​ច្បាស់​លាស់​ដើម្បី​ចាក​ចេញ​ពី​ជម្លោះ​ប្រដាប់​អាវុធ​នេះ​។​ ទន្ទឹម​នឹង​នោះ​ លោក​ប្រមើល​ឃើញ​ថា​អ៊ីរ៉ង់​បែរ​ជា​មាន​ប្រៀប​លើ​អាមេរិក​ទៅ​វិញ​។

​លោក​ម៊ែក​ថ្លែង​នៅ​ចំពោះ​មុខ​និស្សិត​នៅ​ទី​ក្រុង​ម៉ាស្បឺក​(Marsberg) ថាបញ្ហា​អ៊ីរ៉ង់​ស្ដែង​ឱ្យ​ឃើញ​នូវ​បញ្ហា​ចោទ​ជា​យុទ្ធ​សាស្ត្រ​កាន់​តែ​ខ្លាំង​សម្រាប់​អាមេរិក​បើ​ប្រៀប​ធៀប​នឹង​ចំណាត់​ការ​នៅ​ពេល​មុន​ៗ​។ លោក​ថា​បញ្ហា​នៅ​ក្នុង​ជម្លោះ​ប្រភេទ​នេះ​គឺ​ថា​អ្នក​ដើរ​ចូល​ទៅ​ក្នុង​សង្គ្រាម​ ហើយ​អ្នក​ត្រូវ​តែ​រក​វិធី​ដើរ​ចេញ​ពី​សង្គ្រាម​នេះ​វិញ​ដែរ​។ យើង​បាន​​តាម​ដាន​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​នៅ​ក្នុង​បញ្ហា​អាហ្វ​ហ្កា​នីស្ថាន​។ យើង​មើល​ឃើញ​បញ្ហា​នេះ​​កើត​ឡើង​នៅ​អ៊ីរ៉ាក់​។

លោក​ម៊ែក​សម្លឹង​ឃើញ​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​ចេះ​ជំនាញ​ចរ​ចា​​យ៉ាង​ប៉ុន​ប្រសប់​បំផុត​ ហើយ​​ថែម​ទាំង​មាន​ភាព​ឆ្លាត​វៃ​ជាង​អ្វី​ដែល​យើង​​បាន​គិត​ពី​មុន​មក​​។ លោក​ថ្លែង​បន្ត​ទៀត​ថា «​ប្រទេស​ជាតិ​មួយ (អាមេរិក) កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​អាម៉ាស់​មុខ​​ដោយ​ថ្នាក់​ដឹក​នាំ​អ៊ីរ៉ង់» ជា​ពិសេស​ដោយ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​តែ​ម្ដង​។ លោក​ម៊ែក​អំពាវ​នាវ​ឱ្យ​អាមេរិក​បិទ​បញ្ចប់​សង្គ្រាម​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​។ លោក​ព្រមាន​ថា​​ចំហាយ​នៃ​សង្គ្រាម​នេះ​ចាប់​ផ្ដើម​ជះ​ផល​អាក្រក់​ទៅ​លើ​សេដ្ឋ​កិច្ច​របស់​អាល្លឺម៉ង់​ជា​បណ្ដើរ​ៗ​ហើយ​។

លោក​ថា​គឺ​នៅ​ក្នុង​គ្រា​នេះ​ហើយ​ដែល​អ្វី​ៗ​ពោរ​ពេញ​ដោយ​ភាព​រញ៉េ​រញ៉ៃ​។ វា​ធ្វើ​ឱ្យ​យើង​បាត់​បង់​ថវិកា​ជា​ច្រើន​។ សង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់​បាន​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ទៅ​លើ​ផលិត​ភាព​សេដ្ឋកិច្ច​របស់​យើង​​។ មេ​ដឹក​នាំ​អាល្លឺម៉ង់​រូប​នេះ​ថ្លែង​ថា​រដ្ឋា​ភិបាល​របស់​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បញ្ជូន​នាវា​រាវ​គ្រាប់​មីន​នៅ​ក្នុង​ទឹក​សមុទ្រ​​ដើម្បី​​ជួយ​បើក​​​ផ្លូវ​សម្រាប់​កប៉ាល់​នានា​ធ្វើ​ដំណើរ​​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​ចំណាត់​ការ​រាវ​មីន​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​ភាគី​ទាំង​២​បិទ​បញ្ចប់​អរិ​ភាព​ជា​មួយ​គ្នា​ជា​មុន​សិន​៕ ប្រភព៖ អាល់​ចា​ស៊ីរ៉ា (Al Jazeera) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ