ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមបន្តសង្គ្រាម! អ៊ុយក្រែន ស្នើពន្យារពេលច្បាប់អាជ្ញាសឹក និងកៀរគរទ័ព ៩០ ថ្ងៃបន្ថែមទៀត

1 នាទី មុន

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃចន្ទនេះ បានដាក់សំណើទៅកាន់សភាដើម្បីសុំពន្យារពេលការអនុវត្តច្បាប់អាជ្ញាសឹក និងការកៀរគរកម្លាំងទ័ពទូទាំងប្រទេសចំនួន ៩០ ថ្ងៃបន្ថែមទៀត។…

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃចន្ទនេះ បានដាក់សំណើទៅកាន់សភាដើម្បីសុំពន្យារពេលការអនុវត្តច្បាប់អាជ្ញាសឹក និងការកៀរគរកម្លាំងទ័ពទូទាំងប្រទេសចំនួន ៩០ ថ្ងៃបន្ថែមទៀត។ ប្រសិនបើសភាអនុម័តយល់ព្រមតាមសំណើនេះ វិធានការសន្តិសុខដ៏តឹងរ៉ឹងដែលគ្រោងនឹងផុតកំណត់នៅថ្ងៃទី៤ ខែឧសភា ខាងមុខនេះ នឹងត្រូវបន្តសុពលភាពរហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៦ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គ្រាមដែលកំពុងបន្តអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែមេសានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Ukrinform សមាជិកសភាអ៊ុយក្រែនត្រូវបានរំពឹងថានឹងបោះឆ្នោតលើសំណើនេះនៅចុងសប្តាហ៍។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី ១៩ ហើយដែលច្បាប់អាជ្ញាសឹកត្រូវបានស្នើឱ្យពន្យារពេល ចាប់តាំងពីវាត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីចាប់ផ្ដើមបើកការឈ្លានពានទ្រង់ទ្រាយធំមកលើអ៊ុយក្រែន។ ការសម្រេចចិត្តបន្តច្បាប់អាជ្ញាសឹកនេះ បង្ហាញយ៉ាងច្បាស់ថាអ៊ុយក្រែននៅតែបន្តត្រៀមលក្ខណៈកម្រិតខ្ពស់បំផុតសម្រាប់សមរភូមិការពារជាតិ ខណៈដែលការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីនៅតែមិនទាន់មានសញ្ញាថមថយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ